ជាធម្មតា កុមារកើតអូទីស្សឹមអាចពិបាកក្នុងការមើលថែ និងប្រាស្រ័យទាក់ទងជាមួយដែលជាហេតុធ្វើឱ្យមានការលើកឡើងថា កុមារកើតអូទីស្សឹមខ្សោយបញ្ញា។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា កុមារកើតអូទីស្សឹមកើតក្នុងលក្ខខណ្ឌពិសេស ដូច្នេះពួកគាត់មានសម្ថភាពពិសេសជាងក្មេងធម្មតា។ តើការលើកឡើងទាំងពីរនេះពិតដែរឬទេ?
លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានបកស្រាយថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹមក៏មានក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមានទាំងអូទីស្សឹមមានទាំងបញ្ហាខ្សោយបញ្ញាពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹមមិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។
មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាកយកភាពវាងវៃរបស់ខ្លួនមកប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិនអាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយពេលខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវដដែលគាត់នឹងស្គាល់ភ្លាម។
ជាងនេះទៅទៀត មានក្មេងអូទីស្សឹមចន្លោះពី ៥% ទៅ ១០% មានបញ្ញាឆ្លាតវាងវៃជាងក្មេងទូទៅ តែមិនមានន័យថា ក្មេងអូទីស្សឹមទាំងអស់ឆ្លាតជាងក្មេងទូទៅទេ។ តួយ៉ាង អ្នកបង្កើតប្រព័ន្ធអគ្គីសនី Thomas Edison និង រូបវិទូ Albert Einstein សុទ្ធតែគេជឿថាមានបញ្ហាអូទីស្សឹម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
កុមារមានបញ្ហាអូទីស្សឹម ម៉ាក់ប៉ាគួរថែទាំម៉េច?
លោក ហឿ សេធុល លើកទឹកចិត្តឱ្យអាណាព្យាបាលរកអ្នកឯកទេសឱ្យធ្វើការវាយតម្លៃ និងជួយណែនាំ ព្រោះកុមារអូទីស្សឹមមានលក្ខណៈខុសៗគ្នា យើងមិនអាចធ្វើការប្រៀបធៀបកុមារអូទីស្សឹមម្នាក់ទៅម្នាក់ទៀតបានទេ។ ឧទាហរណ៍ ក្មេងអូទីស្សឹមខ្លះ ឆេវឆាវ ច្រងេងច្រងាង ក្មេងអូទីស្សឹមខ្លះមិនលេងចូលក្មេងដទៃ ចូលចិត្តនៅតែឯង ចំណែកក្មេងអូទីស្សឹមខ្លះរពឹសខ្លាំង ហើយក្មេងអូទីស្សឹមខ្លះទៀតបាត់រសជាតិជាដើម ដូច្នេះវិធីជួយ និងថែទាំគឺខុសៗគ្នា។
ក្មេងអូទីស្សឹមគួរចូលសាលាពិសេសដែរឬទេ?
លោកបន្ថែមថា អាស្រ័យលើភាពធ្ងន់ធ្ងរ បើកុមារអូទីស្សឹមស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ គាត់អាចមានភាពពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយក្មេងដទៃ ។ដូច្នេះកុមារគួរទទួលការអប់រំពិសេសនៅកន្លែងដែលមានសុវត្ថិភាពសម្រាប់គាត់ ព្រោះបើយើងដាក់កុមារចូលទៅបរិយាទូទៅ កុមារអាចមានអារម្មណ៍ថារំខាន។ ផ្ទុយមកវិញ បើកុមារអូទីស្សឹមស្ថិតក្នុងកម្រិតស្រាល ឬមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គាត់គួរចូលរួមរៀនជាមួយក្មេងធម្មតានៅសាលាចំណេះដឹងទូទៅដោយមានការគាំទ្រពីគ្រូអប់រំពិសេសក្នុងកម្រិតណាមួយ។
[embed-health-tool-vaccination-tool]
លោកបន្តថា យើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពប្រសើរឡើង ព្រោះអូទីស្សឹមមិនមែនជាជំងឺទេ តែជាពិការភាពផ្នែកប្រព័ន្ធប្រសាទខួរក្បាលណាមួយ ហើយអ្វីដែលយើងអាចធ្វើបានគឺជួយ ធ្វើអន្តរាគមន ដើម្បីឱ្យបញ្ហារបស់កុមារអូទីស្សឹមរួមតូច ប៉ុន្តែមិនមែនជាព្យាបាលទេ។
ឧទាហរណ៍ ក្មេងអូទីស្សឹមដែលងាយឆេវឆាវ អាចវាយគេវាយឯង ដូច្នេះអ្នកឯកទេនឹងជួយធ្វើយ៉ាងម៉េចឱ្យកុមារចេះរំងាប់អារម្មណ៍។ បើធ្ងន់ធ្ងរ អ្នកឯកទេសនឹងប្រើថ្នាំដើម្បីជួយឱ្យកុមាររំងាប់អារម្មណ៍ឆេវឆាវ។ មួយទៀត បើកុមារអូទីស្សឹមមិនចេះលេងជាមួយក្មេងដទៃ អ្នកឯកទេសនឹងជួយឱ្យកុមារចេះលេងជាមួយអ្នកដទៃ។ ម្យ៉ាងទៀត បើកុមារអូទីស្សឹមខ្សោយភាសា អ្នកអប់រំពិសេសនឹងជួយពង្រឹងភាសាឱ្យគាត់។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?