ឳពុកម្តាយជារឿយៗយកចិត្តទុកដាក់ជាសំខាន់ទៅលើតម្រូវការក្នុងការធ្វើឲ្យសុខភាពផ្លូវកាយរបស់កូនបានប្រសើរឡើង តែកុំភ្លេចថាសុខភាពផ្លូវចិត្តក៏មិនមែនមិនសូវសំខាន់នោះដែរ។ នៅក្នុងសម័យកាលទំនើបដ៏មមាញឺកនេះ អ្វីគ្រប់យ៉ាងគឺបោះជំហានទៅមុខយ៉ាងរហ័ស ហើយជាធម្មតាបានបន្សល់ទុកឲ្យយើងសឹងតែគ្មានពេលមើលថែទាំខ្លួនឯងផង ដែលនាំទៅដល់ការគិត និងអារម្មណ៍បែបអវិជ្ជមានទៀតក៏មិនដឹង។ ដើម្បីកាត់បន្ថយភាពអវិជ្ជមាននៅក្នុងការគិត យើងគួរតែចាប់ផ្តើមពីភាពចម្រើនខាងសតិតាំងតែនៅវ័យក្មេង។ បើអញ្ចឹង ហេតុអីបានយើងមិនចាប់ផ្តើមបង្រៀនកូនពីការពង្រឹងសុខភាពផ្លូវចិត្ត និងសតិពីពេលនេះតទៅ?
១- តើអ្វីជាការមានសតិ?
ទស្សនាទាននៃការមានសតិ តាមពិតទៅសាមញ្ញណាស់ នោះគឺការមានមនសិការ និងដឹងនូវរឿង អ្វីដែលបានជួបប្រទះ និងឆ្លងកាត់ជីវិតដោយបានធ្វើការវិនិច្ឆ័យ។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពយ៉ាងខ្លាំងដើម្បីកាត់បន្ថយភាពតានតឹងអារម្មណ៍ និងភាពថប់បារម្ភនៅពេលណាដែលបញ្ហាកើតលេចឡើង។
២- គុណប្រយោជន៍នៃភាពមានសតិ
ភាពចម្រើនខាងសតិជាឧបករណ៍ដែលជួយយើងឲ្យដឹងខ្លួនឯងកាន់តែខ្លាំងនូវការគិត និងអាកប្បកិរិយា។ ហេតុនេះ ការមានសតិ នឹងជួយយើងឲ្យបានប្រសើរឡើងនូវសុខុមាលភាពជាទូទៅដោយផ្តោតទៅលើបច្ចុប្បន្នភាព។ សុខភាពផ្លូវកាយត្រូវបានធ្វើឲ្យប្រសើរឡើងដោយសារការធូរស្រាលពីភាពតានតឹងផ្នែកអារម្មណ៍ សម្ពាធឈាមទាប និងការកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងដំណេករបស់យើង។ នៅលើទិដ្ឋភាពផ្លូវចិត្តវិញការធ្វើសមាធិដើម្បីបានភាពចម្រើនខាងសតិ ជួយព្យាបាល ជំងឺធ្លាក់ទឹកចិត្ត វិបតិ្តមិនធម្មតានៃការញ៉ាំអាហារ និងវិបត្តិមិនធម្មតានៃការងប់គិតពីនេះពីនោះមិនអស់មិនហើយ (OCD)។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ
- សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួបចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ
- ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច
- កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?
៣- គុណប្រយោជន៍លើកុមារ
មានគុណប្រយោជន៍ពិសេសជាច្រើននៃភាពចម្រើនខាងសតិចំពោះកុមារ ដោយធ្វើឲ្យកុមារកាន់តែប្រសើរឡើងនូវសតិបញ្ញា ការប្រុងស្មារតី នាំឲ្យកុមារអាចមានការចងចាំកាន់តែប្រសើរឡើង។ ជំនាញរៀនសូត្រក៏អាចត្រូវបានធ្វើឲ្យប្រសើរឡើងផងដែរដោយសារតែសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់ក្មេង។ កុមារអាចយល់បានរបៀបដែលចិត្តរបស់គេបំពេញមុខងារកាន់តែប្រសើរឡើង ហេតុនេះបាននាំទៅដល់ការយល់ពីខ្លួនឯងកាន់តែប្រសើរឡើង។
៤- គន្លឹះបង្រៀនភាពចម្រើនសតិដល់កុមារ
– ត្រូវសាមញ្ញ
ពេលពិភាក្សាភាពចម្រើនសតិជាមួយកូន យើងត្រូវធ្វើឲ្យសាមញ្ញតាមដែលអាចធ្វើបាន។ ភាពចម្រើនសតិគឺការដឹង ការដឹងនូវការគិត អារម្មណ៍ សម្ផស្សវិញ្ញាណ និងវត្ថុរឿងរ៉ាវនៅជុំវិញខ្លួនយើង។
– កុំរក្សាការរំពឹងទុកខ្ពស់ពេក
ប្រសិនបើយើងកំពុងតែរំពឹងភាពចម្រើនសតិរបស់កូនថានឹងធ្វើឲ្យមានហេតុអស្ចារ្យដល់ជីវិតកូន យើងគួរតែត្រៀមរៀបចំខកចិត្តដែរទៅ។ គោលដៅចុងក្រោយបំផុតនៃការបង្រៀនភាពចម្រើនសតិ ដល់កូនគឺដើម្បីបំពាក់ឲ្យកូននូវជំនាញដើម្បីបង្កើតភាពមានសម្បជញ្ញៈ ដឹងខ្លួនពីបទពិសោធន៍ខាងក្នុង និងខាងក្រៅរបស់ពួកគេ។ ក្រៅពីនេះភាពចម្រើនសតិ ត្រូវបានប្រើប្រាស់ដើម្បីចាត់ទុកការគិតរបស់ពួកគេថាគ្រាន់តែជា “ការគិត” ប៉ុណ្ណោះ។ ជាមួយនឹងភាពចម្រើនសតិ ក្មេងៗអាចរិះរេគិតចេញនូវរបៀបយល់ របៀបដែលអារម្មណ៍ស្តែងបង្ហាញនៅក្នុងរាងកាយរបស់ពួកគេ។ ភាពចម្រើនសតិក៏ដើរនាទីជាការគ្រប់គ្រងសន្ទុះច្រាលចិត្តផងដែរ។ ភាពចម្រើនសតិ មិនថាយ៉ាងណានោះទេ គឺមិនមែនជាឱសថដែលអាចព្យាបាលគ្រប់យ៉ាងឲ្យជាស្រឡះនោះឡើយ។
– សូមកុំបង្ខំភាពចម្រើនសតិ
ប្រសិនបើកូនយើងមិនចាប់អារម្មណ៍លើមេរៀនអំពីភាពចម្រើនសតិទេ សូមកុំយកចិត្តទុកដាក់ខ្វល់អំពីលទ្ធផលអី។ នេះជាតម្លៃស្នូលនៃភាពចម្រើនសតិ មិនយកចិត្តទុកដាក់ខ្វល់នឹងលទ្ធផល។
– ធ្វើឧទាហរណ៍
ដើម្បីបង្រៀនកូនឲ្យមានប្រសិទ្ធភាព យើងគួរតែហាត់អនុវត្តភាពចម្រើនសតិដោយខ្លួនឯងជាមុនសិន។ លំហាត់ធ្វើសមាធិក្នុងពេលប្រហែល ១០ នាទីក្នុងមួយថ្ងៃគឺជាការចាប់ផ្តើមដ៏ល្អ។ សូមព្យាយាមច្របាច់បញ្ចូលវាទៅក្នុងកិច្ចការធ្វើជាទម្លាប់ប្រចាំថ្ងៃរបស់យើង ហើយរក្សាឥរិយាបថបែបធូរស្បើយ។ សូមកុំបង្ខំខ្លួនឯង ព្រោះយើងនឹងបង្កើតចេញនូវបន្ទុកអម្រែកសារឡើងវិញម្តងទៀតមិនខាន។
[embed-health-tool-vaccination-tool]