ក្នុងគ្រួសារធំដែលមានកូនពីរនាក់ ឬច្រើនលើសនេះ កុមារពេលខ្លះមានអារម្មណ៍ថាគ្មាននរណាម្នាក់ស្តាប់បញ្ហារបស់ខ្លួនឡើយ ឬមិនមានអ្នកចូលចិត្តច្រើនដូចទៅនឹងបងប្អូនបង្កើតពួកគេឡើយ។ តែជាមួយនឹងកូនទោល កូនមានឱកាសមើលដឹងពីក្ដីស្រឡាញ់របស់ប៉ាម៉ាក់និងការយកចិត្តទុកដាក់ទាំងមូលរបស់ខ្លួនគេតែម្ដង។ លើសពីនេះទៅទៀត កូនយើងនឹងមិនមានអារម្មណ៍ថាបានបាត់ចេញពីក្នុងផ្ទះឡើយ ព្រោះកូនអាចចែករំលែកជាមួយយើងនូវបញ្ហាទាំងអស់ដែលគេមាន។ កូនអាចមានអារម្មណ៍ដឹងនូវសេចក្តីស្រឡាញ់របស់យើងបាន ហើយធ្វើដូចគ្នានេះដាក់យើងវិញដែរ។
៤– ឱកាសក្នុងការបង្កើតភាពស្រមើស្រម៉ៃ និងច្នៃប្រឌិត
ខណៈដែលកុមារផ្សេងទៀតមានបងប្អូនបង្កើតដើម្បីលេងជាមួយ កូនយើងត្រូវតែលេងតែម្នាក់ឯង។ ចាំបន្តិចសិន សូមកុំបារម្ភអំពីវាអី! នៅក្នុងសភាពពិតជាក់ស្តែង ពេលលេងតែម្នាក់ឯង កូនយើងទំនងនឹងបង្កើតចេញបាននូវ ការស្រមើស្រម៉ៃ ដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន ដែលអាចដឹកនាំទៅដល់មាគ៌ាអាជីពប្រកបដោយភាពច្នៃប្រឌិតនៅថ្ងៃណាមួយមិនខាន។ ដូចគ្នាដែរ កូនយើងមិនចាំបាច់ត្រូវស្រែកជំទាល និងទាស់គ្នាដើម្បីប្រដាប់លេងនោះឡើយ។
៥– មានជំនឿចិត្តកាន់តែខ្លាំង
ពេលធំធាត់ឡើងនៅក្បែរៗជុំវិញមនុស្សពេញវ័យ កុមារជាកូនទោលទំនងជាកាន់តែមានភាពខ្លាំងនឹងប្រែជាមានជំនឿចិត្ត និងដឹងខ្លួនឯងកាន់តែច្បាស់។ នេះគឺដោយសារតែគេមិនចាំបាច់ត្រូវតែបារម្ភអំពីថាខ្លួនគេជាអ្នកដែលត្រូវបានគេចូលចិត្ត ឬស្រឡាញ់តិចបំផុតនៅក្នុងគ្រួសារឡើយ។ ដូចគ្នាដែរ មិនមានភាពចាំបាច់ក្នុងការប្រឹងតស៊ូទាមទារការយកចិត្តទុកដាក់ឡើយ។ កូនទោលដឹងថាគេឈរនៅត្រង់កន្លែងណាជាមួយឳពុកម្តាយ ហើយកាន់តែមានផាសុកភាពក្នុងការផ្សារភ្ជាប់ជាមួយមនុស្សពេញវ័យជាទូទៅ។