ហ្គេមជាការកម្សាន្ត ហើយមិនថាអ្នកលេងហ្គេម ឬមិនលេង នៅតែដឹងថាចំណាយពេលលើវាជ្រុលពេក នឹងប៉ះពាល់ការសិក្សា ការងារ ឬរហូតពេលខ្លះលែងខ្វល់ពីអ្នកក្បែរខ្លួន។ បញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៥ ខែឧសភា ២០១៩ កំពុងឈានដល់ការពិចារណារសម្រេចចាត់ចូលការលេងហ្គេមជាវិបត្តិត្រូវដោះស្រាយ។
បើតាមវិបសាយ WHO ថា កិច្ចពិភាក្សាសម្រេចផ្លូវការរៀបចំដោយសន្និបាតអង្គការនេះ នាទីក្រុង ហ្សឺណែវប្រទេសស្វីស ដោយមានការចូលរួមពីបណ្តាអ្នកជំនាញសុខភាព មន្ត្រីប្រតិភូនៃបណ្តាប្រទេសសមាជិក WHO ព្រមទាំងតំណាងធំៗនៃបណ្តាក្រុមហ៊ុនឧស្សាហកម្មហ្គេមមកចូលរួមផង។
មកទល់ពេលនេះ កិច្ចពិភាក្សាកំពុងស្ថិតនៅដំណាក់កាលពិភាក្សាសម្រេច តែយ៉ាងណាគួររំឭកដែរថា កាលពីឆ្នាំ២០១៨កន្លងទៅ WHO បានចាត់ទុកថាការលេងហ្គេមគឺជាវិបត្តិរួចទៅហើយ នាឱកាសសន្និសីទអន្តរជាតិលើកទី១១ សើរើពិនិត្យចំណាត់ថ្នាក់ជំងឺធ្វើឡើងជាប្រចាំឆ្នាំ ប៉ុន្តែនាអំឡុងពេលនោះដោយមានការសំណូមពររបស់លោក Stanely Pierre-Louis ដែលជាតំណាងឲ្យសមាគមឧស្សាហកម្មហ្គេម ឲ្យមានការពិភាក្សាពិនិត្យសម្រេចពីអ្នកជំនាញសុខភាព ជាបន្តបន្ទាប់ ទើបការពិភាក្សាបានបន្តធ្វើនាឆ្នាំ២០១៩នេះ។
តាមអ្នកជំនាញសុខភាពរបស់ WHO បានអះអាង សកម្មភាពលេងហ្គេមដែលក្លាយជាទម្លាប់ នឹងបង្កជាវិបត្តិ ដោយសារការលេងធ្វើឲ្យមនុស្សផ្តោតអារម្មណ៍ខ្លាំងទៅលើហ្គេម ដោយឡែកចំណាប់អារម្មណ៍លើសកម្មភាពប្រចាំថ្ងៃនឹងធ្លាក់ចុះ ក្នុងនោះរួមមាន ការសិក្សា ការចូលរួមជាមួយគ្រួសារ ការងារ រួមទាំងផលអវិជ្ជមានលើអាកប្បកិរិយាអ្នកលេងហ្គេម ផងដែរ ក្នុងករណីមានទម្លាប់នៃការលេងហ្គេមបន្តជាប់រហូតក្នុងរយៈពេល១ឆ្នាំ ដែលចាត់ទុកថាជាការញៀនហ្គេម Video Game Addiction (VGA)។
អត្ថបទពាក់ព័ន្ធ៖
- WHO ព្រមានប៉ាម៉ាក់ដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
- មើលអេក្រង់យូរ ភ្នែកអាចមានបញ្ហា! ប៉ុន្មានរបៀបស្រួលៗនេះ ជួយភ្នែកច្រើនណាស់
តាមការឲ្យដឹងពីមន្ត្រី WHO បើសន្និបាតអង្គការសុខភាពពិភពលោកសម្រេចជាផ្លូវការទទួលស្គាល់ថាការញៀនហ្គេមជាវិបត្តិ នោះបណ្តាប្រទេសជាសមាជិកនៃ WHO នឹងចាត់វិធានការថ្មី ដើម្បីបង្ការដែលនឹងអាចចាប់ផ្តើមនាឆ្នាំ២០២២។ ស្របពេលជាមួយដំណាក់ការសម្រេចខាងលើនេះ ក្រុមហ៊ុនឧស្សាហកម្មហ្គេមរបស់ជប៉ុនមួយ គឺក្រុមហ៊ុន Sony ក៏បានប្រកាសអំពីវិធានការភ្លាមៗរបស់ខ្លួនតែម្តងលើបញ្ហានេះ ដោយការកំណត់ Setting លើផលិតផលហ្គេមថ្មី ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងលើអ្នកលេងហ្គេមបាន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]