backup og meta

អ្នកជំនាញបង្ហាញក្តីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោយ ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    អ្នកជំនាញបង្ហាញក្តីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោយ ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

    ការ​សិក្សា​មួយ​របស់​​ប្រទេស​អូស្រ្តាលី​ រក​ឃើញ​ថា ក្មេង​តូច​ៗ​សម័យ​​ថ្មី មាន​អាយុ​ក្រោម ២ឆ្នាំ កំពុង​មាន​ទំនោរ​ខ្លាំង​ ទៅ​លើ​ការ​សម្លឹង​មើល​អេក្រង់​ឌីជីថល​ រយៈ​ពេល​យូរ ដែល​​នេះជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន។

    ហេតុ​ផល​ដែល​ត្រូវ​បារម្ភ​នោះ គឺ​បញ្ហា​សុខភាព និង​ការអភិ​វឌ្ឍ​ន៍ខួរ​ក្បាល​ក្មេង​តែ​ម្តង នេះ​បើ​តាម​អ្នក​ជំនាញ​សុខភាព​ ​នៃ​សាកលវិទ្យាល័យ Queensland ប្រទេស​អូស្រ្តាលី។ ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ក្មេង​​ៗក្នុង​គ្រួសារ​នី​មួយ​ៗ យ៉ាង​ហោច​ណាស់​ ​ចំណាយ​ពេល ៥០​នាទី​នៅ​ពី​មុខ​អេក្រង់​អេឡិចត្រូចនិក។

    បើ​​ងាក​ទៅ​មើល សេចក្តី​ណែ​នាំ​សម្រាប់​សុខភាព​ក្មេង​តូចៗ​វិញ ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO ក្មេង​​អាយុ​ក្រោម​ ២​ឆ្នាំ ការ​អ​ភិវឌ្ឍន៍​ខួរ​ក្បាល​របស់​ពួក​គេ​ ត្រូវ​តែ​ជា​​សកម្មភាពលេង​ខាង​ក្រៅ ឬ​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ ពុំ​មែន​សកម្មភាព​មើល​អេក្រង់​ឌីជីថល​ ច្រើន​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​នោះ​ទេ។

    ​​វេជ្ជបណ្ឌិត Leigh Tooth អ្នក​ជំនាញ​សុខភាព​កុមារ និង​ជា​អ្នក​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ​ Queensland បាន​​អំពាវ​នាវ​ កុំ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់ ទុក​ឲ្យ​ក្មេង​​តូច​ៗ​ចំណាយ​ពេល​​​ប្រហែលជិត​ ១​ម៉ោង ពី​មុខ​អេក្រង់​ឌីជីថលឡើយ ព្រោះ​អំឡុង​ពេល​អភិវឌ្ឍ​ខួរ​ក្បាល និង​សុខភាព​ ក្មេង​មិន​ត្រូវ​មើល​អេក្រង់​ឌីជីថល រយៈ​ពេល​យូរ​បែប​នេះ​ទេ។

    វេជ្ជបណ្ឌិត​រូប​នេះ បង្ហាញ​ទៀត​​ថា ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ ទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃ តួ​យ៉ាង​ការ​ដើរ លោត​ ​សុទ្ធ​សឹងជា​តម្រូវ​ការ​ចាំបាច់​តូច​ៗ មិន​គួរ​បង្កើត​ទម្លាប់​ឲ្យ​កូន នៅ​តែ​មួយ​កន្លែង និង​សម្លឹង​អេក្រង់ឌីជីថលទេ។

    អត្ថបទ​ពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Jul 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម