– ប្តូរម្ហូបឲ្យកូនញ៉ាំ បានច្រើនមុខកាន់តែល្អ ហើយទុកកូនយើងញ៉ាំដោយខ្លួនឯងទៅ ព្រោះធ្វើបែបនេះ អាចជួយកូនហ្វឹកហាត់ភាពម្ចាស់លើខ្លួនឯងបានទៀតផង។
– កុំបង្ខំ ឬសន្យាអ្វីជាមួយក្មេង ព្រោះបើសន្យា ឬចរចាអ្វីមួយ អាចធ្វើឲ្យពេលញ៉ាំអាហារ ជាពេលវេលាដ៏តានតឹងសម្រាប់យើង និងកូន។ បើសិនម៉ាក់ប៉ា ចង់ឲ្យកូនមានទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាព គួរផ្តល់បទពិសោធល្អៗនៅពេលញ៉ាំអាហារនេះ ក៏មិនគួរឲ្យស្ករគ្រាប់ជារង្វាន់ពេលកូនញ៉ាំបាយអស់នោះដែរ។
– គួរញ៉ាំបាយជុំគ្នាឲ្យបានញឹកញាប់ ព្រោះពេលកូនឃើញ យើង និងបងប្អូនគេ ឬសមាជិកគ្រួសារផ្សេងៗញ៉ាំអាហារល្អសម្រាប់សុខភាពនោះ កូនយើង ក៏ធ្វើតាមដែរដូចគ្នា។
– មិនត្រូវយកអាហារក្មេងមិនចូលចិត្តចេញពីគេភ្លាមៗនោះទេ ដោយសារក្មេងត្រូវការពេលយូរបន្តិច ដើម្បីទទួលយកអាហារ រូបរាង និងរសជាតិថ្មី។ ដូចនេះ បើកូនយើងមិនចូលចិត្តសណ្តែកកួរពេលញ៉ាំលើកដំបូងទេ អាចសាកឲ្យគេញ៉ាំម្តងទៀតនៅអាទិត្យក្រោយ។ បែបនេះ កូនយើងអាចនឹងចូលចិត្តសណ្តែកកួរ ជាងយើងគិតទៅទៀត។