លើសឈាមជាជំងឺរ៉ាំរ៉ៃ តម្រូវឲ្យព្យាបាលមួយជីវិត ហើយភាគច្រើនកើតលើមនុស្ស ដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ។ ចំពោះកូនក្មេងក៏អាចកើតជំងឺលើសឈាមដែរ ប៉ុន្តែកូនក្មេងកើតជំងឺលើសឈាម មិនដូចគ្នានឹងមនុស្សចាស់កើតជំងឺលើសឈាមនោះទេ នេះតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី។
វេជ្ជបណ្ឌិតដែលធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបរូបនេះ បន្តថា “មនុស្សចាស់ភាគច្រើនកើត Primary essential ដោយសារសម្ពាធលើសរបស់មនុស្សចាស់ ៩៥% essential តែកូនក្មេងផ្ទុយពីនេះ’។ សម្ពាធឈាមក្មេងលើស ដោយសារតែផលវិបាកនៃជំងឺផ្សេងៗ ដូចជាក្មេងមានជំងឺពកក ខ្សោយតម្រងនោម មានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជាដើម ដែលធ្វើឲ្យក្មេងវិវត្តទៅរកជំងឺលើសសម្ពាធឈាម។
រោគសញ្ញាជំងឺលើសឈាមលើកុមារ
ដំបូងឡើយ ជំងឺលើសឈាមមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ តែដល់ដំណាក់កាលធ្ងន់ធ្ងរវានឹងស្តែងចេញនូវរោគសញ្ញាមួយចំនួនខាងក្រោមនេះ។
– ឈឺក្បាល
-ស្រវាំងភ្នែក
– ប្រកាច់
– ក្អួត
– ឈឺទ្រូង
– ញ័រទ្រូង
– ដង្ហើមខ្លី ហត់
– ចង្វាក់បេះដូងលោតញាប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]