backup og meta

មុនវាស់សម្ពាធឈាម សូមកុំធ្វើរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 16, 2022

    មុនវាស់សម្ពាធឈាម សូមកុំធ្វើរឿងទាំងនេះ

    ឡើង​ឈាម ឬ​លើស​ឈាម ជា​ជំងឺ​​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​សរសៃឈាម​ឡើង​ខ្ពស់រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អ្វី​យើង​ញ៉ាំ ឬ​​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ យ៉ាង​ណា​កត្តា​​រស់​នៅ​ប្រចាំ​​ថ្ងៃ របបអាហារ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនក៏ ជា​មូលហេតុ​ធំ​ៗ​នាំ​ឲ្យ​កើត​ជំងឺ​នេះ។

    តាម​ក្បូន​ពេទ្យ កាលណា​កម្រេិត​ឈាម​ឡើងខាងលើ​ ធំជាង១៤០ មិល្លីម៉ែត្រ​បារត ឬស្មើ និងកម្រិត​ឈាមខាងក្រោមធំជាង ឬ ស្មើ៩០ មិល្លីម៉ែត្រ​បារត (១៤០/៩០ មិល្លីម៉ែត្រ​បារត) ពេលវាស់ មាន​ន័យ​ថា​លើសសម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម តើ​យើង​មាន​ជំងឺ​លើស​ឈាម​ពិត​មែន​ឬ​យ៉ាង​ណា?

    ដើម្បី​ទទួល​បាន​លទ្ធផល​ជាក់ច្បាស់ មុន​វាស់​សម្ពាធ​ឈាម យើង​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖

    – ត្រូវ​ធ្វើ​វាស់សម្ពាធឈាមពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញ៉ាំ​អី

    – មុនពេលវាស់ឈាម ត្រូវសម្រាកយ៉ាងហោចណាស់​៥នាទី

    – គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    – មិន​ត្រូវ​ផឹក​កាហ្វេ​នោះ​ទេ

    – មុន​វាស់សម្ពាធឈាម​ ត្រូវ​សម្រាក តាំងអារម្មណ៍ឲ្យល្អ មិន​មាន​ការតានតឹង មិនភ័យ​ខ្លាច​ពេល​​ជួប​ជាមួយ​គ្រូពេទ្យ និង​មិន​​ត្រូវ​​ធ្វើ​​សកម្មភាព​​អ្វី​​ទាំង​​អស់។

    លើសឈាម

    អត្ថបទពាក់ព័ន្ធ៖ 

    ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ខាង​លើ​នេះ ដោយសារ​តែ​​សម្ពាធ​ឈាម​មនុស្ស​គ្រប់​រូប​អាច​ឡើង​ខ្ពស់​ខុស​ធម្មតា ទោះ​ជា​គ្មាន​ជំងឺ​លើស​ឈាម​ក៏​ដោយ។ កត្តា​ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ មាន​ដូច​ជាអារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​កាហ្វេ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center) ។

    ពីបញ្ហាលើសសម្ពាធឈាមផ្សេងទៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម