តាមក្បូនពេទ្យ កាលណាកម្រេិតឈាមឡើងខាងលើ ធំជាង១៤០ មិល្លីម៉ែត្របារត ឬស្មើ និងកម្រិតឈាមខាងក្រោមធំជាង ឬ ស្មើ៩០ មិល្លីម៉ែត្របារត (១៤០/៩០ មិល្លីម៉ែត្របារត) ពេលវាស់ មានន័យថាលើសសម្ពាធឈាមហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីតាមដានពីសម្ពាធឈាម តើយើងមានជំងឺលើសឈាមពិតមែនឬយ៉ាងណា?
ដើម្បីទទួលបានលទ្ធផលជាក់ច្បាស់ មុនវាស់សម្ពាធឈាម យើងគួរតែធ្វើតាមការណែនាំខាងក្រោម៖
– ត្រូវធ្វើវាស់សម្ពាធឈាមពេលព្រឹកព្រលឹម មិនទាន់ញ៉ាំអី
– មុនពេលវាស់ឈាម ត្រូវសម្រាកយ៉ាងហោចណាស់៥នាទី
– គេងឲ្យបានគ្រប់គ្រាន់
– មិនត្រូវផឹកកាហ្វេនោះទេ