backup og meta

ប៉ាម៉ាក់ដឹងតិចនិក​នេះ ជួយថែរក្សាភ្នែកកូនឲ្យ​មាន​សុខភាពល្អ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 04, 2020

    ប៉ាម៉ាក់ដឹងតិចនិក​នេះ ជួយថែរក្សាភ្នែកកូនឲ្យ​មាន​សុខភាពល្អ

    មាន​ពាក្យ​ស្លោក​មួយ​និយាយ​ថា “ភ្នែក​គឺ​ជា​បង្អួច​នៃ​វិញ្ញាណ”។ បាន​ន័យ​ថា​ភ្នែក​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប។ ដូច​នេះ​យើង​ត្រូវ​ការ​ពារ​ភ្នែក​របស់​យើង ចាប់​តាំង​ពី​ក្មេង​មក។ សំណួរ​សួរ​ថា តើ​ប៉ាម៉ាក់​​អាច​ការ​ពារ​ភ្នែក​របស់​កូន​ៗ​កុំ​ឲ្យ​មាន​បញ្ហា​បាន​តាម​របៀប​ណា? តោះ​មក​ស្ដាប់​ការ​ណែ​នាំ​អំពី​វីធី​ការ​ពារ​ភ្នែក​ក្មេង​ៗ​ជាមួយ​ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។

    ១- បង្រៀនឲ្យក្មេងស៊ាំភ្នែកជាមួយទម្លាប់ល្អៗប្រចាំថ្ងៃ

    ដោយ​សារ​កូន​ៗ​របស់យើង​នៅ​ក្មេង ដូច​នេះ​​​ងាយ​ចាប់​យក​កាយ​វិការ​ល្អៗ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​លឿន។ យើង​​អាច៖

  • ឲ្យ​កូន​​អាន​សៀវ​ភៅ​ ឬ​រៀន​ដោយ​ដាក់​សៀវ​ភៅ​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​យ៉ាង​តិច ៣០សង់ទីម៉ែត្រ។ ពេល​ក្មេង​ងោ​កក្បាល​ជិត​សៀវ​ភៅ​ខ្លាំងពេក អាច​បណ្ដាល​ឲ្យ​មាន​រឿង​មិន​ល្អ​កើត​ឡើង​ជា​ច្រើន។ កូន​របស់​យើង​​អាច​មាន​បញ្ហា​មីញ៉ូប​ភ្នែក ឬ​មាន​បញ្ហា​ជំងឺ​ឆ្អឹង​សន្លាក់ និង​អាច​មាន​ដង​ខ្លួន​មិន​ត្រង់​ជា​ដើម។
  • កំណត់​រយៈ​ពេល​ប្រើ​ប្រាស់​ទូរសព្ទ កុំព្យូទ័រ និង​ទូរទស្សន៍។ ជា​រៀង​រាល់​ថ្ងៃ យើង​​គួរ​តែ​ឲ្យ​កូន​ៗ​លេង​ហ្គេម​ច្រើន​បំផុត​ត្រឹម មួយ​ម៉ោង ឬ​មួយ​ម៉ោង​កន្លះ​បាន​ហើយ។ ពេល​គេ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច យើង​​ត្រូវ​ជួយ​តម្រង់​ក្បាល​របស់​ពួក​កូន​ ដោយ​ដាក់​ឲ្យ​ឆ្ងាយ​ពី​អេក្រង់។
  • ត្រូវ​ទុក​ឲ្យ​ភ្នែក​បាន​សម្រាក​ក្រោយ​ពេល​ខំ​សម្លឹង​អេក្រង់​អស់​រយៈ​ពេល​ ១ម៉ោង។
  • ជំរុញ​ឲ្យ​កូន​ៗ​ចេញ​លេង​ក្រៅ​ផ្ទះ​ខ្លះ។ ពេល​គេ​ចេញ​លេង​ខាង​ក្រៅ កូន​នឹង​ភ្លេច​គិត​រឿង​ចុច​ទូរសព្ទ ឬ​មើល​ទូរទស្សន៍ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ក្មេង​ៗ រៀន​សម្លឹង​មើល​ទៅ​ឆ្ងាយ និង​មើល​ឃើញ​ច្បាស់។
  • ២- ធ្វើម្ហូបជំនួយសុខភាពភ្នែកឲ្យកូនៗញ៉ាំ

    ដើម្បី​ការ​ពារ និង​គ្រប់​គ្រង​បញ្ហា​ភ្នែក​មីញ៉ូប ប៉ាម៉ាក់​​ត្រូវ​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​មាន​សារធាតុ​បំប៉ន​គ្រប់​គ្រាន់ មា​នដូច​ជា៖

    • ប្រភេទ​អាហារ​មាន​ផ្ទុក វីតាមីន A៖ ប៉េងប៉ោះ ការ៉ុត ខ្នុរ​ ផ្នែក​លឿង​ក្នុង​ស៊ុត
    • ប្រភេទ​អាហារ​ការ៉ូតែន៖ ស្ពៃ​ក្ដោប គ្រាប់​សណ្ដែក​ខៀវ ដំឡូង
    • ប្រភេទ​អាហារ​ក្រូម៖ សាច់​គោ ថ្លើម​សត្វ គ្រាប់​សណ្ដែក ផ្សិត
    • ប្រភេទអាហារមានកាល់ស្យូម៖ បង្គារ ត្រីសមុទ្រ ទឹកដោះគោ ស៊ុត

    ៣- គ្រប់គ្រងស្រ្តេស

    ស្ត្រេស​គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​រោយ​ភ្នែក។ សព្វ​ថ្ងៃ​ ដោយ​សារ​រៀន​ច្រើន​ពេក អាច​ធ្វើ​​ឲ្យ​ក្មេង​មាន​អារម្មណ៍​តាន​តឹង។ នេះ​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ទាំង​អស់​ប្រឹង​ធ្វើ​ការ​ក្រោម​សម្ពាធ។ ក្រោយ​មក​ទៀត​សរសៃ​ប្រសាទអាច​នឹង​មាន​របួស ដែល​វា​ក៏​ប៉ះ​ពាល់​ដល់​របប​គំហើញ​របស់​ក្មេង​បាន។

    ៤- រក្សាអនាម័យភ្នែក

    ដើម្បី​ឲ្យ​កូន​ៗ​សម្អាត​ភ្នែក​របស់ខ្លួន​ យើង​ណែ​នាំ​ឲ្យ​​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖

  • ពាក់​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ​ជា​ប្រចាំ រាល់​ពេល​​ចេញ​ក្រៅ​ម្ដង។ វ៉ែន​តា​ជួយ​ការ​ពារ​ភ្នែក​គាត់​ពី​ធូលី​ដី កាំរស្មី UV និង​ខ្យល់​មិន​ល្អ។
  • ប្រើ​កន្សែង​ស្អាត​មក​សម្អាត​មុខ មិន​ត្រូវ​ប្រើ​កន្សែង​រួម​គ្នា​ជាមួយ​អ្នក​ដទៃ​ឡើយ។
  • មិន​ត្រូវ​ឲ្យ​កូន​ៗ​យក​ដៃ​មក​ញី​ភ្នែក ដោយ​សារ​ដៃ​របស់​កូន​គឺ​មាន​បាក់​តេរី​ជា​ច្រើន។ ដូច​នេះ​អាច​ធ្វើ​ឲ្យ​រលាក​ភ្នែក​បាន។
  • ប្រើថ្នាំ collyrium ឲ្យ​បាន​ញឹក​ញាប់។ ពេល​កូន​ៗ​មា​នអារម្មណ៍​រមាស់​ភ្នែក យើង​​ត្រូវ​ឲ្យ​កូន​​ប្រើ​ទឹក​សម្អាត​ភ្នែក មិន​គួរ​ឲ្យ​កូណ​​យក​ដៃ​ទៅ​ញី​ភ្នែក​ឡើយ។ សម្រាប់​ការ​ប្រើ​ប្រាស់​ថ្នាំ collyrium យើង​​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។
  • ត្រូវ​ប្រញ៉ាប់​យក​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រសិន​បើ​ភ្នែក​របស់​កូន​​មាន​អ្វី​កើត​ឡើង​មិន​ល្អ។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម