backup og meta

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2020

    ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

    កុមារ​អាយុ​ចាប់ពី ៦ ខែ ឡើង​ទៅ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​ការ​បំបៅ​ដោះ​កូន ឬ​ទឹក​ដោះ​គោ។ បបរ​ខាប់​គ្រប់​គ្រឿង​ត្រូវ​តែ​ផ្សំ​ជាមួយ​អាហារ ៣ ក្រុម ក្នុង​នោះ​មាន​អាហារ​ថាមពល អាហារ​ស្ថាបនា និង​អាហារ​ការពារ​រាង​កាយ។

    ម៉ាក់ៗ​ដែល​ទើប​តែ​មាន​កូន​ដំបូង ប្រហែល​ជា​មិន​ដឹង​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​បញ្ចុក​កូន​មាន​រូប​មន្ត​ផ្សំអីខ្លះ​នោះ​ទេ ឯ​របៀប​ចម្អិន​ក៏​ស្រពិចស្រពិល​ដែរ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ជ្រើស​រើស​បន្លែ​ត្រី​សាច់ និង​របៀប​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ចងក្រង​ដោយ​កម្មវិធីជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល។

    រាល់​ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង យើង​អាច​ប្រើ៖

    – សាច់​តែ​មួយ​មុខ ដូចជា សាច់​ត្រី ឬ​ត្រីល្អិត សាច់ជ្រូក សាច់គោ ស៊ុត ឬសាច់មាន់។

    – បន្លែ​ពណ៌​បៃតង​ចាស់ ដូចជា ផ្ទី ត្រកួន ស្លឹកបាស់ ឬស្ពៃ។

    – បន្លែ​ពណ៌​លឿង​ទុំ ដូចជា ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿង ឬការ៉ុត។

    បន្ទាប់​ពី​ដាំ​បបរ​ឲ្យ​រីក​អង្ករ​ល្អ ដាក់​ត្រី​សាច់ និង​បន្លែ​ចូល​គ្នា​ឆ្អិន​ល្អ​ហើយ យើង​ត្រូវ​ដាក់​ប្រេងឆា ឬ​ខ្លាញ់​បន្តិច​ក្នុង​បបរ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​ទារក​តូច​មិន​ត្រូវ​ដាក់​អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ​ដុំស៊ុប​ខ្នរ​ចូល​ឡើយ។ ម្យ៉ាង​វិញ​ទៀតម៉ាក់ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចម្អិន​អាហារ និង​រៀបចំ​អាហារ​ឲ្យ​កូន។ ចំណែក​ឯ​កូន​វិញ យើង​ត្រូវ​លាង​សម្អាត​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​មុន​ពេល​បញ្ចុកបបរ។

    ទារក និង​កុមារ​ត្រូវ​តែ​មាន​ចាន ស្លាបព្រា ម្នាក់ៗ​ដាច់​តែ​ឯង ​ម៉ាក់​ប៉ា​មិន​គួរ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួមគ្នា​នោះ​ទេ ហើយត្រូវដួស​បបរ​ដាក់​ក្នុង​ចាន​កូន​ឲ្យ​សម​ល្មម​កម្រិត​កូន​ញ៉ាំ។ ចំណែក​ឯ​ពេល​បញ្ចុក​បបរ​កូន​វិញ យើង​ត្រូវ​ដាក់​កូន​នៅ​លើ​ភ្លៅ និង​ត្រូវ​សម្លឹង​ចំ​ភ្នែក​កូន លួងលោម​កូន បន្ទាប់​មក​ចំណាយ​ពេល​បញ្ចុក​កូន​ឲ្យ​គ្រាប់​គ្រាន់​រហូត​កូនញ៉ាំបបរ​អស់​ពី​ចាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម