backup og meta

អាហារ ៨ មុខនេះ ម៉ាក់ប៉ាមិនគួរឲ្យអូនតូចមិនទាន់គ្រប់ ១ ឆ្នាំ ញ៉ាំទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 31, 2020

    អាហារ ៨ មុខនេះ ម៉ាក់ប៉ាមិនគួរឲ្យអូនតូចមិនទាន់គ្រប់ ១ ឆ្នាំ ញ៉ាំទេ

    ពេល​កំពុង​ញ៉ាំ​អាហារ​អី​មួយ ហើយ​ឃើញ​​អូន​តូច​សម្លឹង​មុខ​ផង លេប​ទឹក​មាត់​ផង យើង​ជា​ម៉ាក់​ប៉ា​ច្បាស់​ជា​ចង់​ឲ្យ​កូន​ញ៉ាំ​ដែរ​ហើយ។ ប៉ុន្តែ មាន​អាហារ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ដាច់​ខាត បើ​កូន​មិន​ទាន់​គ្រប់​១ឆ្នាំ​ត្រឹម​ត្រូវ ព្រោះ​វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​កូន។

    បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អាយុ​ក្រោម​១​ឆ្នាំ​ញ៉ាំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អា​អូន​ឈឺ​បាន​រួម​មាន៖

    ១.ទឹក​ឃ្មុំ៖  វា​មាន​ផ្ទុក​បាក់តេរី​ឈ្មោះ Clostridium Botulinum ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​កុមារ។

    ២.ទឹក​ដោះ​គោ​ស្រស់៖ វា​មាន​សារជាតិ Lactose ខ្ពស់ ​ដែល​ធ្វើ​ឲ្យកុមារ​ចុក​ពោះ រាករូស។

    ៣.ផ្នែក​ស​នៃ​ស៊ុត៖ វា​អាច​ធ្វើ​ឲ្យកុមារ​អាលែកហ្សី កន្ទួល​ស្បែក ឬ​រាករូស។

    ៤.សណ្ដែក៖ វា​ងាយ​ឲ្យ​ស្លាក់ និង​អាលែកហ្សី។

    ៥.គ្រឿង​សមុទ្រ៖ អាច​ធ្វើ​ឲ្យ​ក្មេង​អាលែកហ្សី ជាពិសេស​ត្រី​ឆ្លាម និង​ត្រី​ធូណា ព្រោះ​សម្បូរ​ជាតិ​បារត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល។

    ៦.សូកូឡា៖ មាន​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់។

    ៧. បន្លែ​ឆៅ៖ ងាយ​ធ្វើ​ឲ្យ​ក្មេង​ស្លាក់ និង​មាន​ជាតិនីត្រាតខ្ពស់។

    ៨.ទឹក​ផ្លែ​ឈើ​ និងទឹកក្រូចកំប៉ុង៖ ​មានជាតិហ្គាស ជាតិផ្អែមខ្លាំង និងមាន​ផ្ទុក​សារជាតិ​សម្រាប់​រក្សា​ទុក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​អា​អូន។

    ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថែម​ថា រាល់​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​សុទ្ធ​តែ​កើត​មាន​លើ​ក្មេងទាំង​អស់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ល្អ ម៉ាក់​ប៉ា​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រង់​ចាំ​រហូត​អា​អូន​មាន​អាយុ​គ្រប់​១​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​កូន​ញ៉ាំ​របស់​អស់​នេះ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម