backup og meta

អាហារទាំង ៥ ប្រភេទនេះ សក្តិសមបំផុតសម្រាប់រៀបចំឲ្យអូនៗញ៉ាំនៅសាលា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 25, 2020

    អាហារទាំង ៥ ប្រភេទនេះ សក្តិសមបំផុតសម្រាប់រៀបចំឲ្យអូនៗញ៉ាំនៅសាលា

    ចិញ្ចឹមកូន មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវរៀបចំគ្រប់បែបយ៉ាងដើម្បីអូនៗធំឡើងជាមួយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ។ កាន់តែពិបាកនោះ អំឡុងពេលអូនៗចាប់ផ្តើមចូលសាលារៀន ម៉ាក់ៗគួរតែគិតគូរពីអាហារ ពិសេសអាហារថ្ងៃត្រង់របស់អូនៗឲ្យបានច្រើន ព្រោះជាពេលអូនបញ្ចេញថាមពលច្រើនខុសពីនៅផ្ទះ។ ខាងក្រោមនេះ “Hello គ្រូពេទ្យ” នឹងណែនាំក្រុមអាហារល្អៗ សក្តិសមបំផុតសម្រាប់វៀបចំឲ្យអូនៗញ៉ាំនៅសាលា។

    ១- គ្រាប់ធញ្ញជាតិ

    ពពួកគ្រាប់ធញ្ញជាតិ ជាប្រភេទអាហារល្អខ្លាំង ដោយសារមានអាស៊ីដខ្លាញ់ល្អ ដូចជា អូមេហ្គា ៣ និងសារធាតុចិញ្ចឹម វីតាមីនជាច្រើន ខណៈអាហារផលិតគ្រាប់ធញ្ញជាតិទាំងនោះមានដូចជា៖

    – នំស្រូវសាលីស្រួយ

    – Cereal ក្រៀម

    – ពោតលីង (Popcorn)

    – នំបុ័ងក្រៀម

    – នំដុត (Muffin)

    – នំប៊ឺហ្គឺរតូចៗ

    – នំស្រួយ Granola bar

    – ធញ្ញជាតិ Granola

    – នំកង (Pretzels)

    – ប៉ាស្តាចម្អិតស្រេច

    – នំពុម្ភ នំបុ័ងបារាំង និងផេនខេក

    – នំស្រួយ Pita។

    អត្ថបទពាក់ព័ន្ធ:

    ២- ពពួកបន្លែ

    បន្លែសូម្បូរទៅដោយវីតាមីន និងជាតិកាកសរសៃ ជួយឲ្យសុខភាពល្អ មានសុវត្ថិភាពចំពោះអូនៗ និងមានរសជាតិឆ្ងាញ់ដោយគ្រាន់តែបន្ថែមទឹកជ្រលក់ ដូចជា៖

    – បន្លៃឆៅ (ការ៉ុត ប៉េងប៉ោះតូចៗ និងម្ទេសប្លោក)

    – សាឡាដចានតូច និងទឹកជ្រលក់

    – បន្លែកំប៉ុងចម្អិនរួច

    – ទឹកបន្លៃមានជាតិសូដ្យូមទាប

    – បន្លៃស្ងោរ។

    ៣- ផ្លែឈើ

    ផ្លែឈើស្រស់ ក៏ល្អខ្លាំងចំពោះសុខភាពអូនៗដែរ ខណៈអាហារច្នៃពីបន្លែល្អចំពោះសុខភាពអូន ងាយស្រួលយកតាមទៅសាលា មានដូចជា៖

    – ផ្លែប៉ោម ក្រូច សារី និងចេក

    – ផ្លែឈើកំប៉ុង

    – ផ្លែឈើក្រៀម

    – ទឹកផ្លែឈើស្រស់ ១០០%

    – ចំណិតក្រូច ម្នាស់ និងផ្លែបើរី។

    ៤- ទឹកដោះគោ

    ទឹកដោះគោ សម្បូរទៅដោយសារធាតុចិញ្ចឹម ពិសេសកាល់ស្យូមទ្រទ្រង់ដល់ការលូតលាស់ឆ្អឹងរបស់អូនៗ ខណៈអាហារពីទឹកដោះគោ មានដូចជា៖

    – ទឹកដោះគោ ឬទឹកដោះលាយគ្រប់ធញ្ញជាតិ (សណ្តែក អាល់ម៊ុន និងអ៊ូដមៀល)

    – យ៉អួ

    – នំឈីស (String cheese)

    – ឈីសបន្ទះ (Sliced cheese)

    – ឈីសស្រួយ (Shredded cheese)

    – ឈីសបំពង (Cheese curds)

    – យ៉ាអួសម្រាប់​ផឹក (Drinkable yogurt)។

    ៥- សាច់ និងសណ្តែក

    សាច់ និងសណ្តែក គឺសម្បូរប្រូតេអ៊ីនខ្ពស់ ខណៈអាហារប្រភេទនេះសក្តិសមជាមួយអូនៗញ៉ាំមានដូចជា៖

    – ដំណាប់សណ្តែក

    – ស៊ុតស្ងោរ

    – គ្រាប់ធញ្ញជាតិ Nuts

    – សាច់ចំណិត (Deli meat)

    – សាច់មាន់ ត្រីធូណា ត្រីសាល់មុន លាយជាមួយ ទឹកម៉ាញ៉ាណេ (mayonnaise)

    – សណ្តែកជប៉ុនស្ងោរ (Steamed edamame)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម