backup og meta

ទម្លាប់ផ្ដល់អាហារខុស ម៉ាក់ប៉ាគួរកែចេញ បើចង់ឲ្យអាអូនមានសុខភាពល្អ

ទម្លាប់ផ្ដល់អាហារខុស ម៉ាក់ប៉ាគួរកែចេញ បើចង់ឲ្យអាអូនមានសុខភាពល្អ

ជា​ទូទៅ មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​មាន​ទម្លាប់​ចិញ្ចឹម​កូន​តាម​បែប​រៀង​ៗ​ខ្លួន ប៉ុន្តែ​ពេល​ខ្លះ ម៉ាក់​ប៉ា​មាន​ទម្លាប់​មិន​ល្អ​ដែល​ធ្វើ​តៗ​តាម​គ្នា ហើយ​និយម​ធ្វើ​តែ​វិធី​ណា​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន។ ប៉ុន្តែ ទម្លាប់​ចាស់ៗ​អស់​នោះ មាន​មួយ​ចំនួន​ផ្ដល់​ផល​ប៉ះពាល់​ដល់​អា​អូន​ដោយ​មិន​ដឹង​ខ្លួន។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ មាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​អា​អូន​លូត​លាស់​បាន​ល្អ ត្រូវ​ប្រាកដ​ថា​វិធី​ចិញ្ចឹម​បី​បាច់​អា​អូន​ដែល​យើង​កំពុង​ប្រើ​មិន​មាន​ផល​ប៉ះពាល់​ណា​ដែល​អាច​បង្អាក់​ដល់​ការ​ធំ​ធាត់​របស់​កូន។ មក​ដល់​ថ្ងៃ​នេះ នៅ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ឬ​អ្នក​មើល​ថែ​អា​អូន មាន​កំហុស​ឆ្គង​ក្នុង​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​តូចៗ​នៅ​ឡើយ​ដូចជា៖

១. ទម្លាប់​ដាក់​ទឹក​ក្នុង​កំប៉ុង​ទឹក​ដោះ​គោ ឲ្យ​អា​អូន​អាយុ​ក្រោម​៦​ខែ​បៅ​មួយ​ឆ្អែត ហើយ​ចេះ​តែ​ឆ្ងល់​ ហេតុអីបាន​កូន​មិន​សូវ​ឡើង​គីឡូ

២. ទម្លាប់​ដាក់​អំបិល​ក្នុង​បបរ​ឲ្យ​កូន​អាយុ​ក្រោម ​១​ឆ្នាំ

៣. ទម្លាប់​ឲ្យ​អា​អូន​ញ៉ាំ​បបរ​ស​ជាមួយ​ទឹក​ស៊ីអ៊ីវ

៤. ទម្លាប់​ទិញ​បបរ​គ្រឿង​ដែល​មាន​លក់​តាម​ផ្សារ​មាន​ដាក់​អំបិល ប៊ីចេង​ស្ករ​ឲ្យ​កូន​អាយុ​ក្រោម​១ឆ្នាំ

៥. ទម្លាប់​តាម​បញ្ចុក​កូន​រហូត​ដល់​កូន​ធំ មិន​​ឲ្យ​កូន​កាន់​ស្លាប​ព្រា​ញ៉ាំ​បាយ​ខ្លួន​ឯង

៦. ទម្លាប់​ក្នុង​ការ​មិន​ហ៊ាន​ឲ្យ​កូន​រៀន​ទំពា​អាហារ​ដុំ​ៗ​ ចាប់​ពី​អាយុ​១០​ខែ​ឡើង ព្រោះ​ខ្លាច​កូន​ស្លាក់

៧. ទម្លាប់​ដាស់​កូន​ឲ្យ​បៅ​ពេល​យប់ ព្រោះ​ខ្លាច​កូន​មិន​ឡើង​គីឡូ លុះ​ដល់​ពេល​កូន​ធ្លាប់​បៅ​យប់​ច្រើន​ឆ្អែត លែង​សូវ​ញ៉ាំ​អាហារ

“ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ម៉ាក់​ប៉ា​តាយាយ អ្នក​មើល​ថែ​ក្មេង​តូច​ទាំង​អស់ ជាពិសេស​អ្នក​ដែល​នៅ​តាម​ទី​ជន​បទ ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​នេះ ដើម្បី​សុខភាព​កូន​យើង​បាន​ល្អ។”

បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា ចាប់​ពី​ពេល​អា​អូន​  អាយុ ​៦​ខែ​ ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជីវជាតិ​ដូច​វីតាមីន រ៉ែ ឬ​ប្រូតេអ៊ីន ជាដើម ព្រោះ​ថា​បើ​ផ្ដល់​អាហារ​មិន​គ្រប់​គ្រាន់ អាច​បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង តែ​បើ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស​អាច​បណ្ដាល​ឲ្យ​អា​អូន ប្រតិកម្ម​នឹង​ចំណី​អាហារ ឬ​ងាយ​ឆ្លង​មេរោគ បង្ក​ជា​ជំងឺ​ដែល​យើង​មិន​ចង់​បាន​ផ្សេងៗ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ

អាហារទាំង ៥ ប្រភេទនេះ សក្តិសមបំផុតសម្រាប់រៀបចំឲ្យអូនៗញ៉ាំនៅសាលា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម