backup og meta

ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2021

    ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ

    ទឹកដោះ​គោ​ស្រស់​ផ្ដល់​ប្រយោជន៍​ដល់​កូន​ៗ​យើង​ច្រើន មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ វា​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​កូន​យើង​ផង​ដែរ។ ត្បិត​តែ​ទឹក​ដោះ​គោ​ស្រស់មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព​ទូទៅ​កូន តែ​ទឹក​ដោះ​គោ​ស្រស់​ខ្វះ​ជាតិ​រ៉ែ​ចាំ​បាច់​ដល់​រាងកាយ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះគោ ចៀសវាង​អា​អូន​កើត​ជំងឺ​ស្លេកស្លាំង

    ជុំ​វិញ​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ទឹកដោះ​គោ​ស្រស់ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ដូច​ជា សម្បូរ​សារជាតិ​ទឹក ប្រូតេអ៊ីន ខ្លាញ់ និង​សារជាតិ​រ៉ែ ជា​ពិសេស គឺ​កាល់ស្យូម​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ។

    លោក​ស្រី​វេជ្ជបណ្ឌិតបន្ត​ថា ចំណុច​ខ្វះខាត​របស់​ទឹកដោះ​គោ​ស្រស់​ម៉ាក់​ប៉ា​គួរ​ដឹង​នោះ ​គឺទឹក​ដោះ​គោ​ស្រស់​មិន​សម្បូរ​ជាតិ​ដែក ដែល​ជា​ជាតិ​រ៉ែ​ចាំ​បាច់​បំផុត​ដល់​រាងកាយ​មនុស្ស​យើង។ ហេតុ​ដូច​នេះ​កុមារ​ដែល​ផឹក​ទឹកដោះ​គោ​ស្រស់​ច្រើន អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ការ​ខ្វះ​ជាតិ​ដែក។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការ​​ វិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។

    បើ​សង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ម៉ាក់​ប៉ា​អាច​បន្ថែម និង​ការពារ​អា​អូន​ពី​ការ​ខ្វះ​ជាតិ​ដែក ដោយបន្ថែម​អាហារ​ជាតិ​ដែក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកដោះ​គោ​ស្រស់ បង្កើន​សមត្ថភាព​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​របស់​កូន។ល។​

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម