ខ្វះជាតិដែកលើក្មេង អាចជាបញ្ហាមួយបង្អាក់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងខួរក្បាលរបស់កូនៗ បូករួមទាំងប្រព័ន្ធភាពស៊ាំអាចមិនរឹងមាំថែមទៀត។ ក្នុងអត្ថបទនេះ “Hello Krupet” នឹងណែនាំពីតិចនិកបង្ការកូនៗពីបញ្ហាខ្វះជាតិដែក ដែលម៉ាក់ប៉ាគួរអនុវត្តដើម្បីសុខភាពកូន។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ
តិចនិកបង្ការបញ្ហាខ្វះជាតិដែកលើទារក
–ទារក៖ ម៉ាក់ៗដែលបំបៅដោះកូន ពេលអាអូនអាយុបានបួនខែ គួរពិភាក្សាជាមួយគ្រូពេទ្យ ថាគួរផ្ដល់អាហារបំប៉នជាតិដែកដល់កូនឬយ៉ាងណា។ ការផ្ដល់ជាតិដែកដល់កូនដែលបៅទឹកដោះម្ដាយគួរធ្វើរហូតដល់កូនអាចញ៉ាំអាហាររឹងដែលមានជាតិដែកបាន បើសិនជាមានការណែនាំពីគ្រូពេទ្យ។ ប្រសិនបើអាអូនបៅដោះម្ដាយ លាយនឹងបៅម្សៅទឹកដោះគោដែលបន្ថែមជាតិដែកស្រាប់ យើងមិនចាំបាច់បន្ថែមថ្នាំ ឬអាហារបំប៉នជាតិដែកដល់កូនទេ។
-ទារកមិនគ្រប់ខែ៖ ចាប់ផ្ដើមផ្ដល់ថ្នាំបំប៉នជាតិដែកដល់កូនចាប់ពីអាយុ ២សប្ដាហ៍ រហូតដល់អាយុ ១ឆ្នាំ។ ប្រសិនបើអាអូនបៅដោះម្ដាយ លាយម្សៅទឹកដោះគោដែលបន្ថែមជាតិដែកស្រាប់ យើងមិនចាំបាច់បន្ថែមថ្នាំ ឬអាហារបំប៉នជាតិដែកដល់កូនទេ។
តិចនិកបង្ការបញ្ហាខ្វះជាតិដែកលើក្មេង
- ផ្ដល់អាហារសម្បូរជាតិដែក៖ នៅពេលយើងចាប់ផ្ដើមផ្ដល់អាហារសម្រន់ដល់កូននៅអាយុ ៦ខែឡើង គួរជ្រើសរើសអាហារដែលមានជាតិដែកច្រើនដូចជាសាច់កិន ឬសណ្ដែកកិនជាដើម។ ចំពោះក្មេងរាងធំបន្តិចអាចឲ្យកូនញ៉ាំអាហារសម្បូរជាតិដែកដូចជា សាច់ក្រហម មាន់ ត្រី សណ្ដែក និងស្ពៃពួយឡេង។
- កុំឲ្យកូនញ៉ាំទឹកដោះគោច្រើន៖ ចាប់ពីអាយុ ១-៥ឆ្នាំ គួរទប់ស្កាត់កូនកុំឲ្យញ៉ាំទឹកដោះគោច្រើនលើសពី ៧១០មិល្លីលីត្រ/ថ្ងៃ។
- ពង្រឹងការស្រូបយកជីជាតិ៖ វីតាមីន C ជួយជំរុញការស្រូបយកជាតិដែកក្នុងរបបអាហារ។ យើងអាចជួយកូនស្រូបយកជាតិដែកដោយផ្ដល់អាហារសម្បូរវីតាមីន C ដូចជា ក្រូច ស្ត្របឺរី ប៉េងប៉ោះ និងបន្លែពណ៌បៃតងចាស់។
[embed-health-tool-vaccination-tool]