backup og meta

វីតាមីន E មានប្រយោជន៍ច្រើនដល់កុមារ ប៉ាម៉ាក់​គួរ​យល់ដឹង​

វីតាមីន E មានប្រយោជន៍ច្រើនដល់កុមារ ប៉ាម៉ាក់​គួរ​យល់ដឹង​

ក្នុង​ចំណោម​វីតាមីន​ទាំង​អស់​ វីតាមីន ​E​ គឺ​ជា​វីតាមីន​មួយ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការពារ​ភ្នាស​កោសិកា​ប្រឆាំង​នឹង​សារធាតុ​រ៉ាឌីកាល់​សេរី​ និង​បង្ការ​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​កូលេស្តេរ៉ូល​អាក្រក់។ អត្ថបទ​នេះ​នឹង​ប្រាប់​ទៅ​ដល់ប៉ាម៉ាក់​​អំពី​​គុណភាព​​នៃ​វីតាមីន​ E ​ដែល​កុមារ​ត្រូវ​ការ​ក្នុង​ការ​លូតលាស់ ​និង​ពី​ប្រភពនៃ​វីតាមីន​E នេះ។

ហេតុ​អ្វី​បាន​ជា​កុមារ​ត្រូវ​ការ​វីតាមីន ​E ?

ដូច​ទៅ​នឹង​វីតាមីន​ដទៃ​ទៀត​ដែរ ​វីតាមីន​ E​ មាន​មុខងារ​ជា​ច្រើន​ជួយ​ទៅ​ដល់​សុខភាព​ទូទៅ​របស់​កុមារ ​ដូចជា​ការ​ថែទាំ​និង​បង្កើត​ឆ្អឹង​ បេះដូង ​ព្រម​ទាំង​កោសិកា​រលោង។ បន្ថែម​ពី​នេះ​ទៀត​កុមារ​ដែល​មាន​វីតាមីន​ E ​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​កោសិកា​ធ្វើ​ការ​បាន​ល្អ​ ប្រព័ន្ធ​ការពារ​ខ្ពស់ ​និង​មាន​ចរន្ត​ឈាម​ល្អ។ វីតាមីន​ E ​ជួយ​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​រក្សា​ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​ជាតិដែក​ ជាតិសេឡេនីយ៉ូម (SELENIUM) ​វីតាមីន​ A​ និង ​K។ ក្រៅ​ពី​ការ​ការពារ​រាងកាយ​កុំ​ឲ្យ​មាន​បញ្ហា​បេះដូង​ហើយ​នោះ​វីតាមីន ​E ​ក៏​បង្ការ​ជំងឺ​មហារីក​ និង​ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ​​ព្រម​ទាំង​ជួយ​បញ្ឈប់នូវ​អាការៈ​ជំងឺវង្វេងវង្វាន់( ​Alzheimer) ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

  • កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
  • ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?

តើ​កុមារ​ត្រូវ​ការ​វីតាមីន​ E ​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់?

កុមារ​មិន​ចាំបាច់​ត្រូវ​ការ​វីតាមីន​E​ក្នុង​កម្រិត​ច្រើន​លើស​លុប​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ។ ប៉ាម៉ាក់​ដឹងទេថា​អូនៗ​​អាច​ទទួល​បានវីតាមីន E ​ពី​អាហារ​ ភេសជ្ជៈ​ ឬ​អាហារ​បំប៉ន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ជួនកាលកូន​យើង​ក៏​មិន​ទទួល​បាន​នូវ​វីតាមីន​E ​គ្រប់​គ្រាន់​ពី​អាហារ​​ប្រចាំ​ថ្ងៃ​ដែរ។​ ទាំងនេះជា​គោលការណ៍ណែនាំខ្លះៗពី​​បរិមាណ​វីតាមីន E សម្រាប់​កូនៗ​​៖

  • ទារក​ចាប់​ពី​អាយុ​ ១២ ​ខែ​ទៅ​ ៣ ​ឆ្នាំ​ត្រូវ​ការ​វីតាមីន ​E ​ប្រចាំ​ថ្ងៃ​ ​មិល្លី​ក្រាម​ឬ ​៩ ​(IU)​
  • កុមារ​ចាប់​ពី​អាយុ ​៤ ​ឆ្នាំ​ ទៅ​ ៨ ​ឆ្នាំ​ត្រូវ​ការវីតាមីន​E​ប្រចាំ​ថ្ងៃ​ ៧​ មិល្លី​ក្រាម​ ឬ​១០,៥​(IU)
  • កុមារ​ចាប់​ពី​អាយុ​​ ៩-១៣​ ឆ្នាំ​ត្រូវការ​វីតាមីន ​E ប្រចាំ​ថ្ងៃ ​១១ ​មិល្លី​ក្រាម​ ឬ​១៦,៥​ (IU)

តើ​វីតាមីន​E​អាច​រក​បាន​នៅ​កន្លែង​ណា?

វីតាមីន​ E​ អាច​មាន​ផ្ទុក​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដូចជា​សណ្ដែក​ដី​ គ្រាប់​រុក្ខជាតិ ​(ដូចជា​សណ្ដែក​សៀង​ ​ពោត) ​ប្រេង​បន្លែ ​ផ្កាខាត់ណា និង​គ្រាប់​​ធញ្ញជាតិ​ចម្រាញ់ ជាដើម។ ដើម្បីសុខភាពកូន ប៉ាម៉ាក់​​គួរ​គិតគូរទៅ​លើ​អាយុ​របស់​កូនៗ និង​កម្រិត​ក្នុង​ការ​ញ៉ាំ​មុន​​នឹង​ជ្រើសរើស​អាហារ​ឲ្យ​កូនយើង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamin E. http://www.webmd.com/diet/supplement-guide-vitamin-e#1. Accessed November 26, 2016.

Vitamin E. https://ods.od.nih.gov/factsheets/VitaminE-HealthProfessional/. Accessed November 26, 2016.

Healthy Snack Foods Rich in Vitamin E. http://healthyeating.sfgate.com/healthy-snack-foods-rich-vitamin-e-4438.html. Accessed November 26, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

11/06/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម