backup og meta

ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 16, 2020

    ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ

    ម៉ាក់​ប៉ា​សម័យ​ថ្មី​មួយ​ចំនួន​និយម​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ផ្ទះ​ដូច​ជា ឆ្កែ ឬ​ឆ្មា​ជាដើម ស្រប​ពេល​ដែល​មាន​កូន​តូច​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គិត​ថា មាន​សត្វ​នៅ​ក្នុង​ផ្ទះ​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ អត់​អផ្សុក។ ឯ​ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន ថែម​ទាំង​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​បាន​ទៀត​ផង។ តើ​ការ​គិត​ថា ​ចិញ្ចឹម​សត្វ​ល្អ​ដល់​ក្មេង​ត្រឹម​ត្រូវ​ឬ​អត់?

    ឆ្លើយ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គិត​ថា​ចិញ្ចឹម​សត្វ​អាច​ធ្វើ​ឲ្យ​កូន​តូច​ៗ​លូត​លាស់​មាន​សុខភាព​ល្អ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​ដែល​កូន​តូច​អាច​លូត​លាស់​បាន​ល្អ គឺ​គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ឆ្កែ ឆ្មា​នៅ​ក្នុង​ផ្ទះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​កូន​តូច​មាន​ហ្សែន​អាឡែកហ្សី គឺ​អាច​បណ្ដាល​ឲ្យ​អា​អូន​តូច​ៗនោះ អាឡែកហ្សី​ជាមួយ​រោម​សត្វ​អស់​នោះ។

    ម៉្យាង​វិញ​ទៀត សត្វ​ចិញ្ចឹម​ទាំងនោះ គឺ​ពិបាក​ថែ​ទាំ​ណាស់។ ប្រសិន​បើ​យើង​ថែ​មិន​បាន​ល្អ ធ្វើ​អនាម័យ​ឲ្យ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ដល់​ពេល​ដែល​កូន​ទៅ​ប្រលែង​លេង​ជាមួយ វា​ងាយ​នឹង​ចម្លង​មេរោគ​ដែល​មាន​នៅ​លើ​សត្វ​នោះ​មក​ក្មេង​វិញ។

    លោក​វេជ្ជបណ្ឌិតបន្ថែម​ថា បើ​សិន​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូចៗ លូត​លាស់​បាន​ល្អ គឺ​ត្រូវ​បំប៉ន​អាហារ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​បើ​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ​ទាំង​រាង​កាយ និង​ប្រាជ្ញា គួរ​ចំណាយ​ពេល​លេង ឬ​ហាត់ប្រាណ​ជាមួយ​កូន ឬ​អាច​បណ្ដុះ​គំនិត​ថ្មីៗ​ល្អៗ​ដល់​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម