កូនកើតជំងឺគ្រុនឈាម ជាក្តីបារម្ភរបស់ម៉ាក់ប៉ាគ្រប់រូប ដែលពេលខ្លះនៅដំណាក់កាលដំបូងៗម្នាក់ៗមិនដឹងទាំងថា កូនកើតជំងឺគ្រុនឈាមផង។ អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី នឹងលម្អិតពីមូលហេតុសំខាន់៤យ៉ាង ជំរុញក្មេងកើតជំងឺគ្រុនឈាមមានសភាពធ្ងន់ធ្ងរ ដែលករណីខ្លះក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
១. ភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម
ករណីនេះសំដៅទៅអាការៈ រួមទាំងសុខភាពរបស់ក្មេងដែលកើតជំងឺគ្រុនឈាម បើក្មេងកើតជំងឺនេះក្នុងសភាពធ្ងន់ធ្ងរហើយ ក្រុមគ្រូពេទ្យពិបាកក្នុងការជួយសង្គ្រោះជីវិតណាស់។
២. ឪពុកម្តាយយកកូនមកពេទ្យយឺតពេល
ដោយហេតុថា រោគសញ្ញាជំងឺគ្រុនឈាមស្រដៀងនឹងរោគសញ្ញាជំងឺផ្សេងទៀត បែបនេះទើបធ្វើឲ្យឪពុកម្តាយមួយចំនួនយកកូនមកពេទ្យយឺតពេល។ ម្យ៉ាងវិញទៀត នៅអំឡុង ២-៣ ដំបូង កូនក្តៅខ្លួន ម៉ាក់ប៉ាដាក់ថ្នាំបញ្ចុះកម្តៅទៅកូនត្រជាក់វិញ គិតថា កូនជាហើយ តែតាមពិត នោះជាដំណាក់កាលទី២ នៃជំងឺគ្រុនឈាម ហើយក៏ជាដំណាក់កាលធ្ងន់ធ្ងរដែរ។
៣. យកកូនទៅព្យាបាលជាមួយគ្រូពេទ្យគ្មានជំនាញ
យកកូនទៅព្យាបាលជាមួយគ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់ក្នុងការព្យាបាលជំងឺគ្រុនឈាម ក៏ជាមូលហេតុនាំឲ្យកូនកាន់តែធ្ងន់ធ្ងរដែរ។ លោកវេជ្ជបណ្ឌិតថា ណែនាំរបស់ក្រសួងសុខាភិបាល គឺមិនអនុញ្ញាតឲ្យគ្លីនិកឯកជនព្យាបាលជំងឺគ្រុនឈាមទេ។ កន្លែងដែលអាចព្យាបាលជំងឺគ្រុនឈាម គឺមានតែមន្ទីរពេទ្យដែលមានជំនាញពិតប្រាកដ មានមន្ទីរធំៗថ្នាក់ជាតិ មន្ទីរពេទ្យតាមខេត្តជាដើម។

៤. ពុលថ្នាំ
[embed-health-tool-vaccination-tool]