backup og meta

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 02, 2021

    វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

    ជា​ទូទៅ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។ ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើត​ ណែនាំ​ពី CDC ​អាមេរិក ​ដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ។

    ១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន

  • កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ
  • របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន
  • ២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក

    • ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង
    • សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន
    • ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។

    ៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ

    ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖

    • ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន
    • ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន
    • ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង

    បន្ថែម​ពី​លើនេះ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។

    ទារក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម