backup og meta

ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ

ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ

ជំងឺគ្រុនឈាម​ ម៉ាក់​ប៉ា​ត្រូវ​តែ​ប្រយ័ត្ន​កូន​ពី​ជំងឺ​រដូវ​ភ្លៀងនេះ​ឲ្យ​មែន​ទែន ពិសេស​​គឺនៅ​ក្នុង​រដូវ​ភ្លៀង​វស្សា​បែប​នេះតែ​ម្ដង។ ក្ដៅ​ខ្លួន ឡើង​កន្ទួល គឺ​ជា​រោគ​សញ្ញា​ដែល​ម៉ាក់​ប៉ា​ភាគ​ច្រើន​ចំណាំ​ជា​អាការៈ​របស់​ជំងឺ​គ្រុន​ឈាម តែ​បើ​អា​អូន​ចេញ​អាការៈ​ផ្សេងៗ​ដូច​ជា​ប៉ោង​ពោះ ឬ​ជុះ​មកលាមក​មាន​លាយ​ឈាម វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​ហើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា រោគសញ្ញាប៉ោងពោះ ឬអាអូនជុះមកមានលាយឈាម អាចគ្រាន់តែជារោគសញ្ញារួមផ្សំរបស់ជំងឺគ្រុនឈាម ប៉ុន្តែរោគសញ្ញាទូទៅរបស់ជំងឺនេះ ម៉ាក់ប៉ាគួរកត់សម្គាល់ឲ្យបានច្បាស់មានដូចជា៖

– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ

– មុខក្រហម

– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ

– ចង់ក្អួត ឬក្អួត

– ឈឺពោះ

– ឈឺសាច់ដុំ និងសន្លាក់ដៃជើង

– មានស្នាមអុចៗក្រហមលើស្បែក

– ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះជាដើម។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ

ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូស​ខ្លា​ញី ហើយ​រោគ​សញ្ញា​សំខាន់​ទី​១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។

ស្រប​គ្នា​នេះ​ដែរ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចំណែក​ឯ​មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្ដាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្ដេសផ្ដាស។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បក​ស្រាយ​បន្ថែម​ថា ម៉ាក់​ប៉ា​គួរ​ប្រយ័ត្ន​កូន​តូច​ពី​ជំងឺ​គ្រុន​ឈាម ព្រោះ​រដូវ​នេះ​សម្បូរមូស​ខ្លា ដែល​ជា​ងារ​បង្ក​ជំងឺ​គ្រុន​ឈាម​ណាស់។ ក្នុង​ករណី យើង​សង្ស័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ឈាម ត្រូវ​ចៀសវាង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ក្រៅ​ពី​ប៉ារាសេតាម៉ុល ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់។​

គ្រុន​ឈាម

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dengue fever https://www.mayoclinic.org/diseases-conditions/dengue-fever/symptoms-causes/syc-20353078

Dengue and severe dengue https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue

Dengue Fever https://kidshealth.org/en/parents/dengue.html

កំណែ​ប្រែបច្ចុប្បន្ន

08/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

កើតជំងឺគ្រុនឈាម អាចតេស្តដឹងនៅថ្ងៃទី១ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម