backup og meta

កើតជំងឺគ្រុនឈាម អាចតេស្តដឹងនៅថ្ងៃទី១ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2021

    កើតជំងឺគ្រុនឈាម អាចតេស្តដឹងនៅថ្ងៃទី១ទេ?

    គ្រុន​ឈាម ជា​ជំងឺ​ឆ្លង បណ្ដាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ប្រភេទ ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា)។ ជំងឺ​គ្រុនឈាមភាគ​ច្រើន​កើត​នូវ​រដូវ​ភ្លៀង​ធ្លាក់ ដោយសារ​មាន​ទឹក​ដក់​ទើប​បណ្ដាល​ឲ្យ​មូស​ខ្លា​កើន​ឡើង​ច្រើន។ ចុះ​បើ​យើង​​មិន​ស្រួល​ខ្លួន​ក្នុង​រដូវ​ការ​នេះ អាច​ធ្វើ​តេស្ដ​ដឹង​ថា ឈឺ​គ្រុន​ឈាម​នៅ​ថ្ងៃ​ទី​១​ដែរ ឬ​អត់?

    ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា យើង​អាច​ធ្វើ​តេស្ដ​ដឹង​បាន តាម​រយៈ​តេស្ដ NS1។ កាល​ពី​ច្រើន​ឆ្នាំ​មុន យើង​មិន​ទាន់​មាន​តេស្ដ​នេះ​ប្រើ ដូច​នេះគ្រូពេទ្យ​គឺ​ពឹង​ផ្អែក​ទៅ​លើ​អាការៈ និង​រោគ​សញ្ញា​អ្នក​ជំងឺ និង​មើល​គ្រាប់​ឈាម​អ្នក​ជំងឺ។

    លោក​បន្ត​ថា ប៉ុន្តែបើ​អ្នក​ជំងឺ​កើត​គ្រុន​ឈាម ជា​ទូទៅ​ចាប់​ពី​ថ្ងៃ​ទី​៣​ឡើង ទើប​គ្រាប់​ឈាម​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល (ឈាម​ឡើង​ខាប់ ឈាម​ស និង​ប្លាកែត​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ទី​៣)។ ហេតុ​នេះ​ហើយ បើ​គ្រូពេទ្យ​មិន​សូវ​មាន​បទ​ពិសោធន៍ មិន​ស្គាល់​សញ្ញា​គ្រុន​ឈាម​ច្បាស់ ងាយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស និង​ព្យាបាល​ខុស ជា​ហេតុ​បណ្ដាល​ឲ្យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ពី​មុន​ខ្ពស់​ជាង​បច្ចុប្បន្ន។

    ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្ដាល​ឲ្យ​យើង​គ្រុន​ក្ដៅ​ខ្លាំង កន្ទួលក្រហម ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ និង​កុមារ​ដដែល​បន្ថែម​ថា ជំងឺ​គ្រុន​ឈាម គឺ​ត្រូវ​ប្រយ័ត្ន​មិន​អាច​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​បាន​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដែល​បាន​​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ គួរ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ ​បើ​យើង​ទៅ​លេង​តំបន់​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម ហើយ​មាន​អាការៈ​ក្តៅ​ខ្លួនកើត​ឡើង​ភ្លាម​ៗ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

    គ្រុនឈាម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម