គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!
ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ មនុស្សចាស់ […]