backup og meta

កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 01, 2020

    កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ

    ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម ដែល​យើង​ចាំបាច់​ត្រូវ​ដឹង និង​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។

    ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈាម

    – ក្តៅ​ខ្លួន​ខ្លាំង លើស៣៨ អង្សារសេ

    – ឈឺ​ក្បាល

    – ឈឺ​សន្លាក់​ដៃជើង និង​សាច់ដុំ

    – ស្នាម​អុច​ក្រហម​លើ​ស្បែក

    – អាច​មាន​ជា​អាការៈ​ចុក​នៅ​ក្នុង​ពោះក្អួត​ចង្អោរ។

    បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ខាង​លើ​នេះគ្រាន់​តែ​ជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​រយៈពេល​ពី ៣- ៤ថ្ងៃ​បន្ទាប់ អ្នក​ជំងឺ​អាច​ស្តែង​ចេញ​រោគសញ្ញា​ផ្សេងៗ​ដូច​ជា ហូរឈាម​នៅ​ក្នុង​ភ្នែក ហូរ​ឈាម​តាម​ច្រមុះ ស្នាមជាំ​នៅ​លើ​ស្បែក។

    ជំងឺ​គ្រុនឈាម​មួយ​ចំនួន​អាច​វិវត្ត​ទៅ​រក​សភាព​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​ការ​ហូរឈាម​តាម​សរីរាង្គ​នានា មាន​ប្រព័ន្ធរំលាយ អាហារ ស្បែក និង​ក្នុង​ខួរក្បាល ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

    ២. ការ​ព្យាបាល​ជំងឺ​គ្រុនឈាម

    បើ​តាម​ការ​បញ្ជាក់​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មក​ទល់​បច្ចុប្បន្ន​នេះ ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ជំងឺ​​នេះ កុំ​ឲ្យ​វិវត្តទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ Aspirine ដើម្បី​បញ្ចុះ​កម្តៅ ត្រូវ​បាន​ហាម​ឃាត់​ព្រោះ​អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ខ្លាំង ក្នុង​ករណី​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​គ្រុនឈាម។

    ៣. វិធី​បង្ការ​ជំងឺ​គ្រុនឈាម

    – លុប​បំបាត់​ជម្រក​មូស

    – ការពារ​ពី​មូសខាំ (ពេល​ព្រឹក និង​ពេល​ព្រលប់)

    – គេង​ក្នុង​មុង (ទាំងថ្ងៃ ទាំងយប់)

    – ស្លៀក​សម្លៀក​បំពាក់​ជិតៗ មានពណ៌ចាំង

    – ចៀស​វាង​នៅ​ក្នុង​ទី​ងងឹត

    – ប្រើ​ផលិត​ផល​ការពារ​មូស (លាបលើស្បែក)។

    តួលេខ​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈាម​អំឡុង១៩សប្តាហ៍ ដើមឆ្នាំ​២០២០​នេះ មាន​ចំនួន ២.១៧២ ករណី ហើយ​នឹង​បន្ត​កើន​ឡើង​នៅ​តាម​ភូមិ ឃុំ និង​ទីប្រជុំជន​តាម​បណ្តា​ខេត្ត​នា​ពេល​ខាងមុខ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម