ថ្មីៗនេះ ករណីផ្ទុះជំងឺគ្រុនឈាមច្រើនណាស់ ទាំងក្មេងទាំងចាស់ ប៉ាម៉ាក់មានកូនតូចៗ គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតួលេខផ្ដល់ដោយមន្ទីរពេទ្យនានាទូទាំងប្រទេសកំពុងកើនឡើងយ៉ាងគំហុក។ ប៉ុន្តែទោះមិនទាន់មានកូន ស្រីៗកំពុងពពោះ ក៏ត្រូវប្រយ័ត្នខ្លួនឲ្យបានច្រើន ព្រោះគ្រុនឈាមពេលពពោះ កាន់តែប៉ះពាល់ខ្លាំង មិនមែនតែយើងទេ សុខភាពគភ៌ប៉ះពាល់ដែរ។