backup og meta

​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 07, 2019

    ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ

    ដើម្បី​ជា​សុវត្ថិភាព​រាងកាយ​ពី​ការ​មុត ជុង ដាច់​រលាត់​ស្បែក និង​ការពារ​សុខភាព​ផង​នោះ ម៉ាក់​ប៉ា​ទាំង​ឡាយ​កុំ​បណ្ដោយ​ឲ្យ​កូន​តូច​ដើរ​ផ្ទាល់​​​ដី ដោយ​គ្មាន​ទ្រនាប់​ជើងឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន ដែល​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​រវាងជើង និង​កន្លែង​កង្វក់ ពិសេស​ឆ្លង​ព្រូន។ នេះ​បើ​តាមបញ្ជាក់​របស់​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ

    ព្រូន​ដែល​ជា​សត្វ​ល្អិត​ក្នុង​ពោះវៀន និង​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ សត្វ ​គ្រប់​ទីកន្លែង​ដូច​ជា​ក្នុង​ទឹក ដី​សើម ភក់ និង​ចំណីអាហារ​ដែល​មិន​មាន​អនាម័យ។ បើ​និយាយ​ពី​ព្រូន​មាន​ច្រើន​ប្រភេទ​ណាស់ ចំណែក​ព្រូន​ដែល​ឆ្លង​តាម​រយៈ​ការ​ដើរ​ដី​ផ្ទាល់ គឺ​ព្រូន​ទំពក់ ព្រោះ​វា​រស់​នៅ​លើ​ដី​សើម ឬ​ដី​ភក់ និងការបន្ទោរបង់តាមពាសវាលពាសកាល។ ពងព្រូនទាំងនោះអាចហូរធ្លាក់ទៅតាមទឹកស្ទឹង ទន្លេ​ ព្រែក បឹងបួរ ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

    រោគ​សញ្ញា​មាន​ដូចជា ឈឺពោះ ក្តៅខ្លួន​ ក្អក កូន​មិន​សូវ​ញ៉ាំ ឬ​បង្កើន​ចំណង់អាហារ រាង​កាយ​ស្លេកស្លាំង ក្អួត រាក​ជាដើម។ បើ​ចង់​ការពារ​កូន​មិន​ឲ្យ​កើត​បញ្ហា​នេះ ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ មិន​គួរ​ប៉ះពាល់​របស់​មិន​ល្អ ឬ​លេង​ផ្ទាល់​ទៅ​នឹង​ដី ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន​រៀង​រាល់ ៦ខែ/ម្តង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម