backup og meta

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

គ្នា​យើង​ដឹង​ស្រាប់​ហើយ​ថា ក្មេង​ងាយ​ឈឺ​ណាស់ ជា​ពិសេស​នោះ​គឺ​ក្ដៅ​ខ្លួន ផ្ដាសាយ​ជាដើម។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​ទូទៅ​មួយ​ដែល​អា​អូន​តូចៗ ឧស្សាហ៍​កើត​មាន​ញឹក​ញាប់ ប៉ុន្តែ​បើ​សិន​ជា​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា កូន​ក្ដៅ​ខ្លួន រួម​ផ្សំ​ជាមួយ​ការ​ដង្ហក់ ​ពិបាក​ដក​ដង្ហើម ពេទ្យ​ថា អា​អូន​អាច​កើត​ជំងឺ​ប្រភេទ​ផ្លូវ​ដង្ហើម​ហើយ។

“បើ​អា​អូន​ក្ដៅ​ខ្លួន បូក​ផ្សំ​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ញាប់​ៗ អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​កើត​ជំងឺ​ហឺត រលាក​សួត ឬ​ជំងឺ​រលាក​ទង​សួត។ “នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ។

ប៉ុន្តែ នៅ​ពេល​ដែល​ក្ដៅខ្លួន មិន​ថា​ក្មេង ឬ​ក៏​មនុស្ស​ចាស់​ទេ រាង​កាយ​របស់​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​កម្ដៅ​រាង​កាយ ដែល​វា​បណ្ដាល​ឲ្យ​ដង្ហើម​ក៏​ញាប់ និង​បេះ​ដូង​ក៏​លោតញាប់​ដូច​គ្នា។ ដូច​នេះ​ហើយ ក្នុង​ពេល​ដែល​ក្ដៅ​ខ្លួន គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ជា​ចាំ​បាច់​ថា តើ​ដង្ហើម​ញាប់​ដោយ​សារ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ ឬ​ក៏​មាន​ឈឺ​ជំងឺ​ផ្សេងៗ​ដែរ​ឬ​ក៏​អត់។ ឧទាហរណ៍. ក្ដៅ​ខ្លួន​ដោយ​សារ​រាក ក្ដៅ​ខ្លួន​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​ជាដើម។

កាល​ណា​បើ​កូន​ក្ដៅ​ខ្លួន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​រក​មួល​ហេតុ​ឲ្យ​បាន​ច្បាស់​ថា កូន​ក្ដៅ​ខ្លួន​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ ព្រោះ​ជួន​កាលការ​ក្ដៅ​ខ្លួន​មិន​មែន​បង្ក​ឡើង​ដោយ​មេរោគ​អី​ទេ។ ជួន​កាល​ការ​ក្ដៅ​ខ្លួន​របស់​អា​អូន​តូច​ៗ​មិន​មែន​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ទេ ព្រោះ​ពេល​ខ្លះ អា​អូន​អាច​ឡើង​កម្ដៅ​ខ្លួន​ដោយ​សារ​ការ​ស្លៀក​ពាក់​ឃ្លុំ ហប់​ពេក ឬ​មួយ​ឡើង​កម្ដៅ​ខ្លួន​បន្ទាប់​ពី​រត់​លេង ក្រោម​កម្ដៅ​ថ្ងៃ។

លោក​ស្រី​វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជក់​ថា បើ​យើង​មើល​ទៅ​ឃើញ​ថា អា​អូន​ក្ដៅ​ខ្លួន​ដោយ​សារ​ឈឺ​ជំងឺ​អ្វី​មួយ នោះ​សីតុណ្ហភាព​ខ្លួន​កូន​នឹង​ឡើង​ដល់​ ៣៨ អង្សារសេ ឬ​លើស​ហ្នឹង ព្រោះ​ជា​ទូទៅ សីតុណ្ហភាព​ក្នុង​ខ្លួន​យើង​គឺ ៣៧-៣៧.៥អង្សារសេ (សីតុណ្ហភាព​ធម្មតា) កាល​ណា​បើ​យើង​ក្ដៅ​ខ្លួន​គឺ​សីតុណ្ហភាព​នឹង​ឡើង​ចាប់​ពី​ ៣៨ អង្សារសេ ​ទៅ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្មេងក្តៅខ្លួនច្រើនថ្ងៃ ហើយមានសញ្ញាទាំងនេះ អាចកើតជំងឺធ្ងន់ធ្ងរហើយ

បើចេញសញ្ញាបែបនេះកុំទុកយូរ កូនអាចកើតជំងឺរលាកខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម