នៅប្រទេសជិតខាងកម្ពុជាកំពុងតែផ្ទុះវីរុស RSV (Respiratory syncytial virus) ដែលវាមានហានិភ័យខ្ពស់ចំពោះក្មេងតូច និងមិនទាន់មានវ៉ាក់សាំងនៅឡើយទេ។
នៅប្រទេសជិតខាងកម្ពុជាកំពុងតែផ្ទុះវីរុស RSV (Respiratory syncytial virus) ដែលវាមានហានិភ័យខ្ពស់ចំពោះក្មេងតូច និងមិនទាន់មានវ៉ាក់សាំងនៅឡើយទេ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា RSV មិនមែនជាវីរុសប្រភេទថ្មីទេ វាកើតមានច្រើនឆ្នាំណាស់មកហើយ ហើយមិនមែនតែកូនក្មេងអាយុក្រោម១ ឆ្នាំឡើយដែលគ្រោះថ្នាក់ មនុស្សចាស់វ័យចាប់ពី ៦៥ ឆ្នាំឡើងក៏មានហានិភ័យដូចគ្នា។ លោកក៏បានបន្ថែមទៀតថា រាល់ថ្ងៃប្រទេសកម្ពុជាក៏មានឆ្លងឆ្លងវីរុសនោះដូចគ្នា គ្រាន់តែមិនផ្ទុះខ្លាំងតែប៉ុណ្ណោះ ហើយពេលខ្លះទោះជាមានហើយក៏មិនអាចដឹងដែរ ទាល់តែធ្វើតេស្ត PSR ទើបអាចរកឃើញ។
វេជ្ជបណ្ឌិតឯកទេសទូទៅបន្ថែមទៀតថា RSV គឺជាវីរុសដែលឆ្លងច្រើនបំផុត ហើយរោគសញ្ញាវាស្រដៀងគ្នាទៅនឹងជំងឺផ្ដាសាយ។ វីរុស RSV ឆ្លងតាមរយៈខ្យល់ដង្ហើម ដំណក់ទឹកមាត់ និងសម្បោរ។ ជាទូទៅសម្រាប់អ្នកមានប្រព័ន្ធការពាររឹងមាំ ពេលឆ្លងចូលទៅវានឹងជាសះស្បើយទៅវិញក្នុងរយៈពេល ១ ទៅ ២ សប្ដាហ៍ ប៉ុន្តែក្នុងករណីខ្លះវាបង្កទៅជាជំងឺរលាកសួតខ្លាំង រលាកសាច់សួត ជាពិសេសកើតទៅលើក្មេងក្រោមអាយុ ១ ឆ្នាំ និងមនុស្សចាស់ដែលមានប្រព័ន្ធភាពសាំខ្សោយ។

លោកបានបញ្ជាក់រោគសញ្ញាថា ទូទៅអាចដូចគ្នាទៅនឹងជំងឺផ្ដាសាយធម្មតា គ្រុនក្ដៅ ក្អកហៀរសម្បោរ ឈឺបំពង់ក ប៉ុន្តែរោគសញ្ញាធ្ងន់ធ្ងរដូចជា ដកដង្ហើមខ្លីៗ ឮសូរសំឡេងសួតខុសធម្មតា និងហត់នឿយ ញ៉ាំអាហារបានតិច។
– លាងដៃញឹកញាប់ជាមួយសាប៊ូ
– ចៀសវាងកន្លែងមានមនុស្សច្រើន
– គួរពាក់ម៉ាស់ កុំឲ្យច្រមុះពេលក្អក ឬកណ្តាស់
– ផឹកទឹកបានច្រើន សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារសម្បូរជាតិវីតាមីន C ពង្រឹងប្រព័ន្ធភាពសាំ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
06/11/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ