កូនក្មេងមួយចំនួនកើតមកមានពងថ្លាតូចៗ ពណ៌ស នៅលើច្រមុះ ថ្ពាល់ ឬថ្ងាស តើនេះបណ្តាលមកអ្វី? ម៉ាក់ប៉ាបើឃើញកូនមានសញ្ញាទាំងនេះគួរធ្វើដូចម្តេច?
កូនក្មេងមួយចំនួនកើតមកមានពងថ្លាតូចៗ ពណ៌ស នៅលើច្រមុះ ថ្ពាល់ ឬថ្ងាស តើនេះបណ្តាលមកអ្វី? ម៉ាក់ប៉ាបើឃើញកូនមានសញ្ញាទាំងនេះគួរធ្វើដូចម្តេច?

ពងថ្លា ស តូចៗ ដែលយើងឧស្សាហ៍ឃើញកើតមានលើមុខក្មេងទើបកើតនោះ ជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើច្រមុះ ថ្ពាល់ មាត់ និងថ្ងាស ដែលភាសាបច្ចេកទេសហៅថា Sebaceous Hyperplasia នេះបើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។
ពងថ្លាតូចៗនោះ កើតឡើងដោយសារការរងឥទ្ធិពលអ័រម៉ូន Androgen ពីម្តាយ ហើយភាគច្រើនកើតមាននៅក្មេងដែលកើតគ្រប់ខែ។
អត្ថបទពាក់ព័ន្ធ៖
ម៉ាក់ប៉ាបើសិនជាឃើញកូនមានចេញពងថ្លាសៗ ដែលជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើច្រមុះ ថ្ពាល់ មាត់ និងថ្ងាស អំឡុង ២-៣ ថ្ងៃ ក្រោយសម្រាលនោះ មិនបាច់ព្រួយបារម្ភឡើយ ព្រោះវានឹងបាត់ទៅវិញដោយឯកឯង មិនតម្រូវឲ្យព្យាបាល ឬលាបអ្វីនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
23/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ