ក្រោយសម្រាលចេញពីផ្ទៃម្តាយ ស្បែកបេប៊ីមានសភាពស្ដើងខ្លាំង ងាយជួបប្រទះបញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូនម៉ាក់ៗ អំឡុងពេលពពោះ ជាផលហេតុនាំឲ្យស្បែកអាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយសម្រាល។
ក្រោយសម្រាលចេញពីផ្ទៃម្តាយ ស្បែកបេប៊ីមានសភាពស្ដើងខ្លាំង ងាយជួបប្រទះបញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូនម៉ាក់ៗ អំឡុងពេលពពោះ ជាផលហេតុនាំឲ្យស្បែកអាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយសម្រាល។

ខាងក្រោមនេះ ជាវិធីសាស្ត្រព្យាបាល និងថែរក្សាស្បែកអូនៗឲ្យស្រស់ស្អាត និងភ្លឺរលោង៖
ជាធម្មតាជំងឺមុនលើស្បែកក្មេងៗ នឹងបាត់ទៅវិញដោយឯកឯងមិនចាំបាច់ព្យាបាលទេ ប៉ុន្តែម៉ាក់ៗគួរទុកមុខរបស់មុនទាំងនោះឲ្យនៅស្ងួតជានិច្ច ចៀសវាងញេច ព្រោះអាចនឹងបង្កឲ្យមានស្នាម។
ក្នុងករណីជំងឺមុន អាអូនមិនបាត់ទៅវិញ ឬកាន់តែធ្ងន់ធ្ងរ ប្រញាប់ពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីពិនិត្យឲ្យកាន់តែច្បាស់លាស់ ព្រោះស្ថានភាពនេះ អូនៗអាចនឹងមានជំងឺសើស្បែកណាមួយ ជាពិសេសជំងឺ “ត្រអក” តែម្តង។
ភាគច្រើន ផលិតផលថែរក្សាស្បែកក្មេង មានផ្ទុកសារធាតុគីមីអាចបង្កឲ្យស្បែកអូនៗងាយរងប្រតិកម្ម។ លើសពីនេះ លទ្ធផលស្រាវជ្រាវមួយចំនួនបង្ហាញថា សារធាតុមួយចំនួនដែលជាធាតុផ្សំក្នុងផលិតផលប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និងសារធាតុ Diethyl phthalate (DEP) ជាដើម អាចបង្កឲ្យប៉ះពាល់កម្រិតបរិមាណអ័រម៉ូនក្នុងឈាម បណ្ដាលឲ្យការលូតលាស់បេប៊ីមិនប្រក្រតី។
អត្ថបទគួរអាន៖

ដើម្បីបញ្ចៀសប្រតិកម្មផ្សេងៗលើស្បែកអូនៗ ម៉ាក់ៗគប្បីប្រើប្រាស់ផលិតផលមានសារធាតុគីមីតិចតួចបំផុត ដូចជា៖
– សាប៊ូធម្មតា៖ ទោះជាសាប៊ូធម្មតាមានប្រតិកម្មតិចតួចលើស្បែកអាអូន (ទារក) ប៉ុន្តែការងូតទឹកមិនត្រូវប្រើសាប៊ូច្រើនពេកទេ ហើយមិនគួរប្រើសាប៊ូពេលងូតទឹកឲ្យអាអូនញឹកញាប់ពេកដែរ គួរប្រើ ២-៣ ដង/សប្តាហ៍ គ្រប់គ្រាន់ហើយ ព្រោះងូតទឹកប្រើសាប៊ូច្រើនដងពេកអាចបណ្ដាលឲ្យស្បែកអាអូនស្ងួត។
– គ្រឿងផ្សំពីធម្មជាតិ៖ គ្រប់ពេលសម្រេចចិត្តទិញផលិតថែរក្សាស្បែក ក្មេងត្រូវដឹងច្បាស់ផលិតផលទាំងនោះផ្សំឡើងពីអ្វី គប្បីជ្រើសរើសផលិតផលផ្សំពីប្រេងធម្មជាតិប្រសើរជាង ប៉ុន្តែបើទោះជាផលិតផលទាំងនោះផ្សំពីប្រេងធម្មជាតិ ក៏ប្រតិកម្មលើស្បែកអាអូន អាចនឹងកើតមានដូចគ្នា គ្រាន់តែថាផលិតផលធម្មជាតិមានសុវត្ថិភាពជាងផលិតផលដទៃប៉ុណ្ណោះ។
– ផលិតផលសាមញ្ញធម្មតា៖ ចៀសវាងប្រើប្រាស់ផលិតផលមានគ្រឿងផ្សំច្រើន ព្រោះគ្រឿងផ្សំកាន់តែច្រើនអាចបង្កឲ្យមានប្រតិកម្មស្បែកកាន់តែច្រើនដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Taking Care of Baby’s Sensitive Skin. http://www.webmd.com/children/features/infant-skin#1 Accessed April 06, 2017
5 Tips for Baby’s Skin. http://www.parenting.com/article/baby-skin-tips Accessed April 06, 2017
How to care for your baby’s skin, hair, and nails https://www.aad.org/public/everyday-care/skin-care-basics/care/baby-care-skin-hair-nails
កំណែប្រែបច្ចុប្បន្ន
01/08/2023
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ