backup og meta

ម៉េចបានកូនតូចកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 13

    ម៉េចបានកូនតូចកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរដោះស្រាយបែបណា?

    ជាទូទៅស្រែងទឹកដោះកើតឡើងនៅលើមាត់ ថ្ពាល់ ចង្កា ផ្នត់ក ឬទ្រូងរបស់ទារក​ដែលធ្វើឱ្យស្បែក​អាអូនរលាកក្រហមៗ។ ហេតុអ្វីបានជា​អាអូន​​​កើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច?

    ស្រែងទឹកដោះកើតឡើងដោយសារស្បែកអាអូនរោលជាមួយទឹកមាត់។ ជាទូទៅ កូនអាចកើត​ស្រែង​ទឹកដោះ​នៅអាយុប្រហែល ២ ទៅ ៣ ខែ ព្រោះក្រពេញទឹកមាត់កូន​លូតលាស់ ​ដែលអាចធ្វើឱ្យ​ស្រក់ទឹកមាត់ ឬចេះតែស្រក់ទឹកមាត់។

    ម្យ៉ាងទៀតនៅពេលអាអូនដុះធ្មេញ ក៏អាចស្រក់ទឹកមាត់ដែរ ឬរមាស់ធ្មេញដែលធ្វើឱ្យអាអូន​ចេះតែលូកដៃចូលមាត់ ឬខាំរបស់នេះរបស់នោះដែលបណ្តាលឱ្យទឹកមាត់ស្រក់ជាប់លើស្បែក និងបណ្តាលឱ្យ​រោល។

    ម៉ាក់ប៉ាអាចធ្វើតាមការណែនាំខាងក្រោម​ដើម្បីកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែង​ទឹក​ដោះ៖

    ១. សម្អាត​ស្បែកកូននឹងទឹកក្តៅឧណ្ហៗ

    វេជ្ជបណ្ឌិត Livpreet Singh ឯកទេសរោគកុមារនៅ Scripps Coastal Medical Center Eastlake បានណែនាំឱ្យម៉ាក់ប៉ាលាងស្បែកអាអូនកន្លែង​កើតស្រែងទឹកដោះជាមួយ​ទឹកក្តៅឧណ្ហៗ​ពីរដង​ក្នុងមួយថ្ងៃ រួចផ្តិតជាមួយកន្សែងស្អាតទន់​ៗឱ្យស្ងួត។

    ២. លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក

    ម៉ាក់ប៉ាអាចលាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ ការពារស្បែក​កូន​កុំឱ្យរោលជាមួយទឹកមាត់ និងដើម្បីព្យាបាលស្បែក តែមុនលាបក្រមួន ឬគ្រីមព្យាបាល​រលាក ម៉ាក់ប៉ាគួរផ្តិតស្បែកអាអូនឱ្យស្ងួតសិន។

    ៣. ចៀសវាងប្រើផលិតផលថែរក្សាស្បែកប៉ះពាល់ស្បែកទារក

    ម៉ាក់ប៉ាគួរជ្រើសរើសផលិតផលថែរក្សាស្បែកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឬឡេលាបខ្លួន​ដែលគ្មានក្លិនប្រអូប និងមានជាតិសាប៊ូខ្សោយ​ឱ្យ​អាអូន ដើម្បីកុំឱ្យស្បែករលាក ឬរមាស់កាន់តែខ្លាំង។

    ខោអាវទារក

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ចៀសវាងប្រើសាប៊ូមានជាតិកាត់ខ្លាំង

    ម៉ាក់ប៉ាគួរបោកខោអាវ កន្សែង ភួយ ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់​អាអូន​ជាមួយ​សាប៊ូដែល​មិន​សូវ​មានជាតិកាត់ និងគ្មានក្លិនក្រអូបដើម្បីកុំឱ្យអាការៈរោលរបស់អាអូនកាត់តែធ្ងន់ធ្ងរ។

    ៥. ជូតមាត់ឱ្យកូនរាល់ពេលបំបៅរួច

    រាល់ពេលបំបៅរួច ម៉ាក់ប៉ាគួរយកកន្សែងសើមមកជូតស្បែកកន្លែងកើតស្រែងរបស់អាអូនថ្នមៗ រួច​ផ្តិតស្បែកអាអូនជាមួយកន្សែងស្ងួតឱ្យស្ងួតកុំឱ្យទឹកមាត់ ទឹកដោះ ឬទឹកដោះគោម្សៅ​ជាប់​មាត់​អាអូន។

    ៦. កាត់ក្រចកឱ្យខ្លី

    ម៉ាក់ប៉ាគួរកាត់ក្រចកអាអូនឱ្យខ្លីជានិច្ច និងពាក់ស្រោមដៃទន់ៗធ្វើពីកប្បាស​ដើម្បី​ការពារ​អាអូន​ខ្វារ ឬអេះស្បែកកន្លែងកើតស្រែងទឹកដោះដែលធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ ព្រោះស្រែង​ទឹក​ដោះ​ធ្វើ​ឱ្យ​អាអូន​រមាស់ពិបាកក្នុងខ្លួន។

    ៧. សម្អាតដបទឹកដោះគោ ឬក្បាល់ដោះជ័ររាល់ពេលប្រើរួច

    រាល់ពេលអាអូនបៅ ឬបៀមក្បាលដោះជ័រហើយ ម៉ាក់ប៉ាគួរលាង​សម្អាត​ដបទឹកដោះគោក្បាលដោះជ័រ រួច​សម្លាប់​មេរោគមុននឹងឱ្យកូនបៅ ឬបៀមក្បាល​ដោះជ័រម្តងទៀត ​ដើម្បីការពារស្បែក​ពីការ​ប្រឡាក់ទឹកមាត់។

    បើម៉ាក់ៗបំបៅដោះកូន គួរជូតសម្អាតសុដន់ និងក្បាលសុដន់​រាល់​ពេល​បំបៅអាអូនរួច។

    ជាធម្មតាស្រែងទឹកដោះនឹងជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែប្រសិនបើអាការៈ​អាអូន​មិនធូរស្បើយទេ ឬកាន់តែធ្ងន់ធ្ងរៗទៅ ម៉ាក់ប៉ាគួរនាំកូនទៅជួយគ្រូពេទ្យសើស្បែក។

    អត្ថបទគួរអាន៖

  • ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?
  • ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ
  • ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន
  • ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន
  • បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?
  • ចំំណុចសំខាន់

    ម៉ាក់ប៉ាអាចកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែងទឹកដោះរបស់អាអូនដោយ៖
    • សម្អាតស្បែកអាអូនជាមួយទឹកក្តៅឧណ្ហៗ
    • លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក
    • ចៀសវាងប្រើផលិតផលថែរក្សាស្បែកដែលប៉ះពាល់ស្បែកទារក
    • ចៀសវាងប្រើសាប៊ូដែលមានជាតិកាត់ខ្លាំង
    • ជូតមាត់ឱ្យអាអូនរាល់បំបៅរួច
    • កាត់ក្រចកអាអូនឱ្យខ្លី
    • សម្អាតដបទឹកដោះគោ ឬក្បាល់ដោះជ័ររាល់ពេលអាអូនប្រើរួច

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 13

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម