ចាស់ៗចំណាំនិយាយថា ស្រីៗដែលញ៉ាំលៀស ខ្ចៅ ខ្យង ឬគ្រុំអំឡុងពពោះ នោះពេលកូនកើតមកច្បាស់ជាហៀរទឹកមាត់ ដូចខ្ចៅខ្យងដែរហើយ ដូច្នេះហើយគ្នាយើងមួយចំនួនទោះជាឃ្លានយ៉ាងណាក៏មិនហ៊ានញ៉ាំដែរ។ តើពិតជាអ៊ីចឹងមែនឬ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗចំណាំនិយាយថា ស្រីៗដែលញ៉ាំលៀស ខ្ចៅ ខ្យង ឬគ្រុំអំឡុងពពោះ នោះពេលកូនកើតមកច្បាស់ជាហៀរទឹកមាត់ ដូចខ្ចៅខ្យងដែរហើយ ដូច្នេះហើយគ្នាយើងមួយចំនួនទោះជាឃ្លានយ៉ាងណាក៏មិនហ៊ានញ៉ាំដែរ។ តើពិតជាអ៊ីចឹងមែនឬ?
ការដែលកូនកើតមកហៀរទឹកមាត់មិនឈប់នោះ មិនមែនមកពីការញ៉ាំខ្ចៅ ខ្យង លៀស នោះទេ នេះបើតាមបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិតថា ករណីដែលក្មេងមួយចំនួនកើតមកមានហៀរទឹកមាត់មិនឈប់នោះអាចមកពី ក្មេងមានអណ្តាតធំ មានការបង្ករោគនៅក្រពេញទឹកមាត់ រលាកបំពង់ក ច្រាលទឹកអាសុីដក្រពះ ឬមានបញ្ហាប្រព័ន្ធសរសៃប្រសាទជាដើម។
អត្ថបទពាក់ព័ន្ធ៖
ទោះជាការញ៉ាំពពួកសត្វអត់មានឈាមទាំងនោះមិនធ្វើឲ្យកូនកើតមានហៀរទឹកមាត់ក៏ដោយ ក៏ម៉ាក់ៗមិនត្រូវញ៉ាំដែរ។ លោកវេជ្ជបណ្ឌិតថា សត្វទាំងនោះមិនសម្បូរជីវជាតិ ឬប្រូតេអ៊ីនទេ វារស់នៅក្នុងទឹកកខ្វក់ សំបកមានជាប់ដី ឬស្លែខ្មៅៗ និងសត្វល្អិតមកជាមួយ កាលយើងលាងមិនស្អាត ឬចម្អិនមិនឆ្អិនល្អទៀត ធ្វើឲ្យឆ្លងព្រូន អៀន តេនញ៉ា ញ៉ាំទៅម៉ាក់ៗអាចឈឺពោះ រាករូស ឬកើតជំងឺផ្សេងទៀត ប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕