backup og meta

ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2021

    ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន

    ទារក​ឡើង​កន្ទួល​លើ​ស្បែក ឬ​មាន​បញ្ហា​ស្បែក​វា​អាច​ជា​រឿង​ទូទៅ​មួយ​កើត​ឡើង​លើ​ក្មេង ភាគ​ច្រើន​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ចំពោះ​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ព្យាបាល​ឲ្យ​កូន​បាន​ដោយ​ប្រើ​ថ្នាំ​លាប​ទៅ​លើ​កន្ទួល បញ្ហា​នឹង​ជា​វិញ​ហើយ។ ប៉ុន្តែ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា រាល់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​រំខាន​តិច ឬ​ស្រាល​តាម​ប្រភេទ​ថ្នាំ ហើយ​ចំពោះ​ថ្នាំ​លាប​បំបាត់​កន្ទួល​លើ​ស្បែក​អា​អូន​ក៏​មាន​ផល​រំខាន​ដូច​គ្នា​ដែរ។

    ថ្នាំ​លាបលើស្បែក (Topical Ointment)​ ដែល​ម៉ាក់​ប៉ា​យក​ទៅ​ប្រើ​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​ស្បែក ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ឡើង​ក្រហម និង​រមាស់​នៅ​លើ​ស្បែក​របស់​កូន​យើង។ ដូច​នឹង​ថ្នាំ​ដទៃ​ទៀត​ដែរ ពពួក​ថ្នាំ​លាប​បំបាត់​កន្ទួល​ក៏​មាន​ផល​រំខាន​អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ​ដូច​ជា៖

  • ស្បែក​កូន​អាច​ឡើង​ក្រហម​នៅ​ពេល​យើង​ចាប់​ផ្ដើម​លាប​ថ្នាំ​ដំបូងៗ
  • អា​អូន​អាច​ឡើង​អុច​ៗ​នៅ​លើ​ស្បែក
  • ពេល​ខ្លះ​ស្បែក​កន្លែង​លាប​ថ្នាំ​អាច​មាន​ពណ៌​ស្រាល​ជាង​កន្លែង​ផ្សេង តែ​វា​នឹង​ត្រឡប់​មក​វិញ​ក្រោយ​ព្យាបាល​រួច
  • ប្រសិន​បើ​អា​អូន​ប្រើ​ថ្នាំ​ក្នុង​រយៈ​ពេល​យូរ ស្បែក​អាច​ប្រែ​ជា​ស្ដើង​ជាង​មុន អាច​មាន​ស្លាក​ស្នាម និង​មើល​ឃើញ​ដល់​សរសៃ​ឈាម​តូច​ក្នុង​ស្បែក
  • ថ្នាំ​លាប​បំបាត់​កន្ទួល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ដែល​មិន​បាន​ព្យាបាល និង​ធ្វើ​ឲ្យ​វា​កាន់​តែ​ធ្ងន់ធ្ងរ។ ប្រសិន​បើ​ស្បែក​អា​អូន​កាន់​តែ​ក្រហម មាន​ស្នាម​អុចៗ​ពណ៌​ស ឬ​ឡើង​ពង​បែក ក្រោយ​ប្រើ​ថ្នាំ មាន​ន័យ​ថា​ស្បែក​កូន​ឆ្លង​មេរោគ​ហើយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។
  • បន្ថែម​ពី​លើ​នេះ មុន​នឹង​ប្រើ​ថ្នាំ​លាប​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ម៉ាក់​ប៉ា​ត្រូវ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​ថ្នាំលាបស្បែក ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​លើ​ស្បែក​ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុស្តេរ៉យ ហើយ​សារធាតុ​មួយ​នេះ កាល​ណា​បើ​ប្រើ​ក្នុង​រយៈ​យូរ អាច​បង្ក​ជំងឺ Cushing Syndrome ដែល​បណ្ដាល​មក​ពី​ការ​ស្រូប​ចូល​តាម​ស្បែក​យ៉ាង​ច្រើន​នូវ​សារធាតុ ស្តេរ៉យ ផង​ដែរ។

    ចំណាំ៖ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​អ្វី​មួយ​លើ​កូន មិន​ថា​ថ្នាំ​ញ៉ាំ​តាម​មាត់ ឬ​លាប​លើ​ស្បែក​ទេ ត្រូវ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់​លាស់ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សេងៗ​លើ​កូន។ ម៉្យាង​វិញ​ទៀត ពេល​កូន​ឈឺ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​អ្នក​ស្គាល់​គ្នា ដែល​មិន​មែន​ជា​អ្នក​ជំនាញ​ដាច់​ខាត។ ​

    ទារក​ឡើង​កន្ទួល​លើ​ស្បែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម