backup og meta

នៅ​អាល្លឺម៉ង់ ក្មេង​អត់ចាក់​វ៉ាក់សាំង ពិន័យ​ជិត ៣.០០០​ដុល្លារ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    នៅ​អាល្លឺម៉ង់ ក្មេង​អត់ចាក់​វ៉ាក់សាំង ពិន័យ​ជិត ៣.០០០​ដុល្លារ

    សុខភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ជាពិសេស​នៅ​ប្រទេស​អភិវឌ្ឍ​ន៍ជឿនលឿន ដូចជា អាល្លឺម៉ង់ បើក្មេងៗណា អត់ចាក់វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ទេ នឹង​ត្រូវពិន័យ​ប្រាក់ ជិត ៣.០០០​ដុល្លារ។

    លោក Jens Spahn រដ្ឋមន្រ្តី​សុខាភិបាល​អាល្លឺម៉ង់ ប្រាប់​កាសែត Bild am Sonntag ថា “ខ្ញុំ​ចង់​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ នរណា មិននាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ប្រឈម​នឹង​ការ​ពិន័យ ២.៥០០​អឺរ៉ូ (ជិត ៣.០០០​ដុល្លារ)”។

    លោក​រដ្ឋមន្រ្តី​រូប​នេះ កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ កំណត់​កាតព្វកិច្ច​ម្ដាយឪពុក នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល។ លោក​រំពឹង​ថា សេចក្តីព្រាង​ច្បាប់​នេះ នឹងទទួល​បាន​ការគាំទ្រ​ពី​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel។ ចំណែក​អ្នកជំនាញ​គោលនយោបាយ​សុខាភិបាល លោក Karl Lauterbach បញ្ជាក់​ថា វាជា​គំនិតផ្ដួចផ្ដើម​ល្អ ព្រោះ​វានឹង​អត់ដំណើរការទេ បើគ្មាន​ការពិន័យ។

    គួរបញ្ជាក់​ថា មុន​អាល្លឺម៉ង់ រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ អ៊ីតាលី​ក៏​បាន​ចេញ​ច្បាប់​ថ្មី​មួយ​ដែរ គឺ​ក្មេងណា មិន​ចាក់វ៉ាក់សាំងការពារកញ្ជ្រឹល មិន​ឲ្យ​ចូលរៀន​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម