វ៉ាក់សាំងពិតជាសំខាន់ណាស់ អ្នកវិទ្យាសាស្ត្របានខិតខំស្រាវជ្រាវ និងផលិតឡើងដើម្បីការពារការឆ្លងជំងឺកាចសាហាវផ្សេងៗដែលអាចធ្វើឲ្យបាត់បង់ជីវិត។ ចំពោះកូនក្មេងត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ តាំងពីកើតភ្លាមមកម៉្លេះ ដោយកើតភ្លាមគ្រូពេទ្យត្រូវចាក់វ៉ាក់សាំងការពារជំងឺរបេង និងវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ បេ។
ក្នុងករណីកូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ តើអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំដែរឬទេ? ហេតុអី?
បើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) ការចាក់វ៉ាក់សាំងឲ្យកូនច្រើនមុខក្នុងពេលតែមួយមិនមានផលប៉ះពាល់សុខភាព ឬប្រព័ន្ធភាពស៊ាំក្មេងខ្សោយនោះទេ ឯប្រសិទ្ធភាពវិញដូចគ្នានឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ។
វ៉ាក់សាំងផ្តល់នូវប្រព័ន្ធភាពស៊ាំល្អជាងការបង្ករោគដោយធម្មជាតិ មានន័យថា ការចាក់វ៉ាក់សាំងប្រសើរជាងការកើតប្រព័ន្ធភាពស៊ាំដោយការឆ្លងពីមេរោគផ្ទាល់។ នេះបើតាមការបកស្រាយរបស់អង្គការសុខភាពពិភពលោក។
អត្ថបទពាក់ព័ន្ធ៖
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
- ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?
ការចាក់វ៉ាក់សាំងរួមគ្នាក្នុងពេលតែមួយមិនត្រឹមតែមិនប៉ះពាល់ចំពោះសុខភាពក្មេងនោះទេ តែថែមទាំងមានគុណសម្បត្តិច្រើនយ៉ាង ដូចជាកាត់បន្ថយការឈឺចុកចាប់នៃការចាក់វ៉ាក់សាំងម្តងៗ ចំណេញពេលវេលា និងលុយកាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]