backup og meta

ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2019

    ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?

    បើ​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ចាក់​ថ្នាំ​បង្ការ ដើម្បី​ការពារ​ជំងឺ​កាច​សាហាវ​ផ្សេងៗ ដែល​វ៉ាក់​សាំង​ទាំងអស់​នោះ​ផ្តល់​ឲ្យ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។

    តើ​កូន​តូច​ទើប​នឹង​កើត រហូត​ដល់​អាយុ ៦ សប្តាហ៍ ឬ ១ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ុន្មាន​មុខ?

    ​ពេល​កើត៖

    ក្រោយ​ពី​កើត​ភ្លាម ទារក​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន ២មុខ ទី១ វ៉ាក់សាំង​ជំងឺ​របេង ដើម្បី​បង្ការ​ការ​ចម្លង​មេរោគរបេង ( TB )និងទី២ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម ប្រភេទ បេ ១ដូស្ត​ពេល​កើត ដើម្បី​ប្រឆាំង​នឹង​វីរុស​រលាក​ថ្លើមប្រភេទ បេ។

    អាយុ​បាន ១ខែកន្លះ៖

    ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេល​កើត​រួច អូនតូច​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជា​ច្រើន​មុខ​ទៀត​ជា​លើក​ទី២ នៅ​ពេល​អាយុ​បាន ១ខែ​កន្លះ។

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។

    អត្ថបទពាក់ព័ន្ធ៖ 

    ចាក់វ៉ាក់សាំង

    តើ​ការ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ បង្ក​ផល​រំខាន​អ្វីខ្លះ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​តែង​តែ​បង្ក​ផល​រំខាន​តិច​តួច ដូច្នេះ​បន្ទាប់​ពី​កូន​ចាក់​វ៉ាក់សាំង​រួច បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់ប៉ា​មិនបាច់​បារម្ភ​នោះទេ ព្រោះ​វា​មិន​បង្ក​គ្រោះថ្នាក់​ឡើយ។

    – ឡើង​ក្រហម​នៅ​កន្លែង​ចាក់

    – ឈឺ​កន្លែង​ចាក់​ថ្នាំ

    – ឡើង​រឹង​នៅ​ជុំវិញ​កន្លែង​ចាក់​ថ្នាំ

    – គ្រុន​ក្តៅ​តិច​តួច។

    ក្នុង​​​ករណី​​ឃើញ​​មាន​​ស្នាម​​នៅ​កន្លែង​ចាក់​ថ្នាំ យើង​មិន​ត្រូវ​ប៉ះពាល់ ឬ​ប្រើប្រេង ថ្នាំផ្សេងៗមក​លាប​ពីលើ​នោះ​ទេ ព្រោះ​អាច​បង្ក​ទៅ​ជា​ហើម​ និង​មាន​ខ្ទុះ។ ជា​ធម្មតា​​ស្នាម​ក្រហម ឬ​រឹងនោះ​នឹង​បាត់​ទៅ​វិញដោយ​ឯកឯង តែប្រសិនបើ​កូន​តូច​ក្តៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច គ្រូពេទ្យ​នឹង​ឲ្យ​បន្តក់​ទឹក​សេរ៉ូ​បញ្ចុះ​កម្តៅ នោះកម្តៅ​អូនតូចនឹង​ត្រលប់​មកធម្មតាវិញ។

    ចាក់វ៉ាក់សាំង

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម