backup og meta

ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត អាច​​ឲ្យ​អា​អូន​ធំ​ឡើង​ខ្សោយ​ប្រាជ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

    ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត អាច​​ឲ្យ​អា​អូន​ធំ​ឡើង​ខ្សោយ​ប្រាជ្ញា

    គ្មាន​ម៉ាក់​ប៉ា​ណា​មួយ​ចង់​ឲ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ទារក​ទាំង​អស់​​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​គ្រប់​សព្វ​ដែរ។ ទារក​ខ្លះ​កើត​មក​ជាមួយ​បញ្ហា​ពី​កំណើត​មួយ​ចំនួន​ដែល​យើង​ជា​ម៉ាក់​ប៉ា​មិន​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នោះ​ដូច​ជា កង្វះ​អង់ហ្ស៊ីម ឬ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​ជាដើម។

    អ្វី​ទៅ​ជា​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត?

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត (Congenital Hypothyroidism) ជា​ជំងឺ​ខ្វះ​​អ័រម៉ូនទីរ៉ូអ៊ីត​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​ទៅ​លើ​ទារក។ ជំងឺ​នេះ​អាច​បង្ក​ឡើង​ដោយ​សារ​ក្រពេញ​ទីរ៉ូអ៊ីត​អា​អូន​មាន​បញ្ហា ឬ​កង្វះ​ជាតិ​អ៊ីយូត​នៅ​ក្នុង​ខ្លួន​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ។ ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង​ម្នាក់ៗ បញ្ចេញ​អ័រម៉ូន​​ទីរ៉ូអ៊ីត ដែល​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​មនុស្ស​យើង។

    លោក​ស្រី​បន្ត​ថា ចំពោះ​ទារក​ដែល​មាន​ជំងឺ​កង្វះ​​អ័រម៉ូនទីរ៉ូអ៊ីត អា​អូន​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​គួរ​ចាប់​អារម្មណ៍​ដូច​ជា៖

    – ទន់ មិន​រស់​រវើក

    – ពោះ​ប៉ោង

    – ទល់លាមក​ជា​ប្រចាំ (ជុះ​តិច​ជាង ​២ដង/សប្ដាហ៍)

    – មិន​ព្រម​បៅ

    – ស្បែក​លឿង​រយៈ​ពេល​យូរ (លើស​ពី​ ១៤​ថ្ងៃ​ក្រោយ​កើត)

    – ផ្ចិត​លៀន

    លើស​ពី​នេះ ក្នុង​ករណី​ដែល​អា​អូន (អាយុ២-៦ខែ) មិន​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ​ក៏​មាន​ចេញ​រោគ​សញ្ញា​ដទៃ​ទៀត​ដែរ​ រួម​មាន អណ្ដាត​ធំ ឬ​លៀន ការ​លូត​លាស់​យឺត​ខ្លាំង (ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី) ខ្សោយ​ប្រាជ្ញា។ល។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​នេះ​បញ្ជាក់​ថា ជា​ទូទៅ ទារក​ដែល​កើត​បាន​អាយុ​ ៤៨​ម៉ោង ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជោះកែង​ជើង ព្រោះ​វា​អាច​ជួយ​ឲ្យ​ដឹង​បញ្ហា​ពី​កំណើត​របស់​ទារក​ដូច​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​នេះ ឬ​កង្វះ​អង់ហ្ស៊ីម ​G6PD ជា​ដើម។ ប៉ុន្តែ បើ​កូន​មិន​បាន​ធ្វើ​តេស្ត​ជោះកែង​ជើង​មើល​ទេ ហើយ​ចាប់​អារម្មណ៍​ថា កូន​លេច​ចេញ​នូវ​សញ្ញា​ដូច​ដែល​រៀប​រាប់ ម៉ាក់​ប៉ា​គួរ​យក​កូន​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​នេះ។ បើ​កូន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ហើយ​ទាន់​ពេល អា​អូន​នឹង​មាន​ការ​លូតលាស់​ធម្មតា​ដូច​ក្មេងៗ​ដទៃ​ទៀត​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម