backup og meta

មូលហេតុមួយចំនួន​នេះ អាចធ្វើ​ឲ្យ​កូនលូតលាស់យឺត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 22, 2021

    មូលហេតុមួយចំនួន​នេះ អាចធ្វើ​ឲ្យ​កូនលូតលាស់យឺត

    ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត?

    ក្មេងលូតលាស់យឺតអាចបណ្តាលមកពីមូលហេតុជាច្រើន៖

    ១. កត្តាតំណពូជ

    ប៉ាម៉ាក់ ឬតាយាយរបស់អូនតូចមានមាឌតូច ឬកម្ពស់ទាប។

    ២. កង្វះអាហារូបត្ថម្ភ

    កង្វះអាហារូបត្ថម្ភ និង​វិបត្តិចំណង់អាហារ គឺជាមូលហេតុទូទៅនៃការលូតលាស់​យឺត។

    ៣. ការប្រើថ្នាំមួយចំនួន

    ថ្នាំព្យាបាលជំងឺពិបាកផ្ចង់អារម្មណ៍ និងស្រៃ្ពស្តេរ៉ូអ៊ីត​សម្រាប់ជំងឺហឺត​ក៏ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​លូតលាស់របស់​កុមារដែរ។

    ៤. ភាពតានតឹងផ្លូវចិត្ត

    វេជ្ជបណ្ឌិត Patel បានលើកឡើងថា “កុមារដែលឆ្លងកាត់សង្គ្រាម គ្រោះទុរ្ភិក្ស ជួបអំពើហិង្សា ឬ​រស់នៅ​ក្នុងបរិយាកាស​ដែលមិនមានការបីបាច់ថែ​រក្សា​ត្រឹមត្រូវ​អាចជួបប្រទះភាព​តានតឹងផ្លូវចិត្ត​ដែល​រារាំងពួកគេមិន​ឱ្យ​លូតលាស់បានល្អ’។

    ៥. ជំងឺប្រព័ន្ធអង់ដូគ្រីន

    កង្វះអ័រម៉ូនលូតលាស់ ខ្សោយក្រពេញទីរ៉ូអ៊ីត និងភាពក្រពេញវ័យក៏ប៉ះពាល់​ដល់ការលូតលាស់​កុមារ​ដែរ។

    ៦. ជំងឺរុំារ៉ៃ

    ជំងឺ​រ៉ាំរ៉ៃដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺហឺត ជំងឺឆ្អឹង ជំងឺ Celiac (ជាជំងឺប្រតិកម្មនឹងការញុំាជាតិ gluten ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី) ជំងឺបេះដូង ជំងឺរលាកពោះវៀនធំ និងជំងឺតម្រងនោមជាដើម សុទ្ធតែអាចប៉ះពាល់​ដល់​ការលូត​លាស់​របស់​ក្មេង​។

    ៧. ជំងឺទាក់ទងនឹងហ្សែន

    • ជំងឺ Achondroplasia៖ បណ្តាលឱ្យមានការលូតលាស់ឆ្អឹងខ្ចីមិនធម្មតា​ដែលបណ្តាលឱ្យតឿ
    • ជំងឺខ្យោយបញ្ញាពីកំណើត
    • ជំងឺ Noonan៖  ជាជំងឺដែលរារាំងការលូតលាស់ផ្នែកខ្លះនៃរាងកាយ
    • ជំងឺ Russell-Silver៖ ជំងឺដែលបណ្តាលឱ្យកើតមិនគ្រប់គីឡូ និងមិនអាចលូតលាស់បានល្អ
    • ជំងឺ Turner៖ បញ្ហាក្រូម៉ូសូមដែលប៉ះពាល់តែលើ​ក្មេងស្រី

    កុមារដែលមានការលូតលាស់យឺតអាចត្រូវធ្វើរោគវិនិច្ឆ័យដោយ៖

    • ការពិនិត្យរាងកាយ៖ ការថ្លឹងទម្ងន់ និងវាស់កម្ពស់របស់កូនធៀបនឹងតារាងកំណើនកុមារ។ ប្រសិនបើអូនតូចមានទម្ងន់តិចជាង និងមាន​កម្ពស់ទាបជាងតារាងកំណើនកុមារ អូនតូចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការលូតលាស់យឺត។
    • ការធ្វើតេស្តឆ្អឹង៖ គ្រូពេទ្យអាចធ្វើតេស្តឆ្អឹងដោយ​ថតកាំរស្មី X លើដៃ និងកដៃឆ្វេងអូនតូច។ ការធ្វើតេស្តនេះអាចបង្ហាញពីភាពលូតលាស់ឆ្អឹងរបស់អូនតូច។
    • ការធ្វើតេស្តឈាម៖ គ្រូពេទ្យអាចធ្វើតេស្ដឈាមដើម្បីរកមើលជំងឺដែលអាចធ្វើឱ្យកុមារលូតលាស់យឺត។

    ចង់គណនា BMI ចុចទីនេះ!

    ក្មេងលូតលាស់យឺតអាចត្រូវព្យាបាលតាមមូលហេតុបង្ក។ ប្រសិនបើអូនតូចមានការលូតលាស់យឺត ដោយសារជំងឺកង្វះអាហារូបត្ថម្ភ ប៉ាម៉ាក់អាចកែប្រែ​របបអាហាររបស់អូនតូច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម