backup og meta

ចូលចិត្តស្រែកគំហកឲ្យកូនខ្លាំងៗ ប្រយ័ត្នស្តាយក្រោយ ព្រោះកូនអាចមានបញ្ហាទាំងនេះ...

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 02, 2019

    ចូលចិត្តស្រែកគំហកឲ្យកូនខ្លាំងៗ ប្រយ័ត្នស្តាយក្រោយ ព្រោះកូនអាចមានបញ្ហាទាំងនេះ...

    ចូលចិត្ត​ស្រែកគំហក ឬជេរកូន​ខ្លាំងៗ ជាទម្លាប់​មិន​ល្អ​ទេ មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឲ្យ​កូន​យើង​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ ថែម​ទាំង​បែរ​ជា​បង្កើតគំរូ ទម្លាប់​អាក្រក់​ថ្មី​មួយ​ទៀត​ចំពោះ​ក្មេង បង្ក​ឲ្យ​ពួក​គេ​អាច​មាន​បញ្ហា​នៅ​ពេល​ធំ​ឡើង​ទៀត​ផង។ ទោះ​កូន​យើង​ រពឹសខ្លាំង មិន​ស្តាប់​សម្តី ក៏​មិន​ត្រូវ​ស្រែក​ដាក់​កូន​ដែរ។ អត្ថបទនេះ”Hello គ្រូពេទ្យ” ចង់​បង្ហាញ​ប៉ាម៉ាក់ទាំង​អស់​ពី​គុណ​វិបត្តិស្រែក​ទៅលើ​កូន និង​វិធី​រំងាប់​អារម្មណ៍។

    ១- គុណវិបត្តិពីស្រែក

    ស្រែក គំហក​ខ្លាំងៗ ​មាន​គុណ​វិបត្តិ​ជា​ច្រើន ដែល​ជា​ញឹក​ញាប់​ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មាន​អារម្មណ៍​ខឹង​។ នៅ​ពេល​យើង​ខឹង ហើយ​​មិន​អាច​គ្រប់​គ្រង​កំហឹង​បាន ​ប៉ាម៉ាក់អាច​នឹង​និយាយ​អ្វី​​មួយ ឬ​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​កូន​បាន​ ថែមទាំង​​អាច​ធ្វើ​ឲ្យ​កូន​យើង មាន​អារម្មណ៍​ស្អប់​ខ្លួន​ឯង​ទៀត​ផង។ ក្នុង​កាលៈទេសៈ​នេះ គ្រប់​យ៉ាង​អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​បើ​កូន​យើង យក​ចិត្ត​ទុក​ដាក់ខ្លាំង​លើ​សម្តី​គំរោះ​គំរើយ​របស់​យើង នាំ​ឲ្យ​កូន​មាន​​ជំងឺថប់​បារម្ភ និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។

    ក្រៅពី​ស្រែក ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ផ្លូវ​អារម្មណ៍​កូន​យើង​ហើយ​នោះ វា​ក៏ប៉ះពាល់​ដល់​ការ​លូត​លាស់បុគ្គលិក​លក្ខណៈ​កូនយើង​ដូច​គ្នា។  ក្នុង​គ្រួសារ​មួយ ប៉ាម៉ាក់ គឺ​ជា​គំរូ​សម្រាប់​កូន​ៗយើងយកតម្រាប់​តាម ​ហេតុ​នេះបើ​ប៉ាម៉ាក់​​ស្រែក​ដាក់​កូនៗ ពេល​កូនយើង​​ធំ​ឡើង ​នឹង​រក្សា​ទម្លាប់​​នេះ​ ប្រើ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គមជា​មិន​ខាន នាំ​ឲ្យ​មាន​ការ​រើស​អើង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត។ ក្នុង​ស្ថាន​ភាព​នេះ​ដែរ កូនៗ អាច​នឹង​យក​​ទម្លាប់ស្រែក​ គំហក​​នេះ ប្រើ​មក​​លើ​ប៉ាម៉ាក់​វិញ ​ពិសេស​នៅ​ពេល​​ធំ​ឡើងតែម្តង ហេតុ​នេះ​​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ស្រែកគំហក​ ស្តី​បន្ទោស​ក្មេង​ខ្លាំងៗ​​ឡើយ។

    ២- វិធី​បញ្ឈប់​ទម្លាប់​ស្រែកដាក់​កូន

    ជំហានដំបូង ​ដើម្បី​បញ្ឈប់​ទម្លាប់​ស្រែក គំហក​ ​ត្រូវ​ដឹង​ថា ​កត្តា​អ្វីបណ្តាល​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ មាន​កំហឹង។ អាច​បណ្តាល​មក​ពី​កូន​យើង​​មិន​ធ្វើ​តាម មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​អើពើចំពោះ​យើង។ ពេល​ខ្លះ​ ការ​ស្រែកគំហក ​ជាវិធី​សាស្ត្រ​​មួយ ដើម្បី​បន្ថយ​សម្ពាធពី​ការរយៈពេល​យូរ​ពេញ​មួយ​ថ្ងៃ ឬ​បន្ទាប់​ពី​បាន​ឈ្លោះ​គ្នាខ្លាំង ជាមួយ​នរណា​ម្នាក់ ឬប្តី​ប្រពន្ធយើង។ នៅ​ពេល​ប៉ាម៉ាក់ ​បាន​ដឹង​ពី​មូលហេតុ និង​ពេល​វេលា​កើតកំ​ហឹង​​នោះ ប៉ាម៉ាក់ ​អាច​នឹង​ដោះ​ស្រាយ​នូវ​ទម្លាប់​ស្រែក​បាន​ល្អ​ប្រសើរ​ជាង​មុន។

    ​ត្រូវ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​កូន ​​នៅ​ពេល​យើង​មានរម្មណ៍​ខឹង ​ចង់​ស្រែក​ដាក់​កូន។ ពេល​ខ្លះ​ នៅ​ស្ងៀម​អាច​ជួយ​ប៉ាម៉ាក់​ឲ្យ​មាន​អារម្មណ៍​​ស្ងប់ និង​គ្រប់​គ្រង​កំហឹង​​បាន​ល្អ​ជាង​មុន។ ​ត្រូវ​គិត​ពី​អ្វី​កូន​យើង​អាច​រៀន​ពី​យើង ហើយការ​ស្រែក ​អាច​ធ្វើ​ឲ្យ​យើង​ដាក់​ទណ្ឌ​កម្មអ្វី​មួយ​មក​​លើ​កូន​ អាស្រ័យ​លើ​អារម្មណ៍​កំពុង​ខឹង មិន​មែន​ផ្អែក​លើ​អ្វី​កូន​ធ្វើ​ខុស​នោះ​ទេ។ ទាំង​នេះ​ហើយ​ មិន​អាច​ជួយ​កូន​យើង​​រៀន​ចេះ​អ្វី​ត្រឹម​ត្រូវ​នោះ​ទេ។

    បន្ទាប់​ពីប៉ាម៉ាក់​បាន​សម្រួល​​អារម្មណ៍​ហើយ ​គួរ​តែ​និយាយ​ជាមួយ​ពួក​គេ​យឺត​ៗ ហើយ​ពន្យល់​ពួក​គេ​ អ្វីត្រូវ និង​អ្វីមិន​គួរ​ធ្វើ។ ប៉ាម៉ាក់​អាច​មាន​ភាព​ជាក់​លាក់ ​ដោយ​និយាយ​នូវ​អ្វី​យើង​ចង់កូន​ធ្វើក៏​បាន​​ដែរ។ ​បើ​កូនយើង​​មាន​អាយុ​ច្រើន ហើយ​អាច​ដឹង​ពី​អ្វីយើង​ចង់​និយាយ ​គួរ​តែ​លើក​ទឹក​ចិត្ត​ពួក​គេ ​រក​ដំណោះស្រាយ​ល្អៗ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម