សមត្ថភាពគ្រប់គ្រងផ្លូវចិត្ត គឺជាគ្រឿងសម្គាល់សុខភាពនៃមនុស្សគ្រប់រូប មិនថាស្ថិតក្នុងវ័យណាឡើយ។ ចំពោះក្មេង នៅពេលដែលពួកគេមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តល្អ ពួកគេមិនមានភាពហត់នឿយ នៅពេលជិះកង់នៅបរិវេណជិតៗផ្ទះ ឬអាចបន្តការលេងកីឡាបានយ៉ាងស្វាហាប់។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណតែមួយមុខ មិនអាចឲ្យក្មេងៗមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តបានល្អឡើយ លុះត្រាតែមានការរក្សាទម្ងន់ខ្លួនឲ្យបានល្អ និងញ៉ាំអាហារដែលសំបូរទៅដោយអាហារជីវជាតិ ទើបជាការប្រសើរ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីណែនាំកូនអំពីកត្តាសំខាន់ៗទាំងបី ដែលអាចនាំពួកគេឆ្ពោះទៅរកជោគជ័យនៅពេលអនាគត។
១. រក្សាទម្ងន់ខ្លួនឲ្យបានត្រឹមត្រូវ
ប្រសិនបើកូនលើស ឬខ្វះទម្ងន់ វាអាចប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់ពួកគេ។ ដូចនេះប៉ាម៉ាក់ត្រូវប្រាកដថាកូនមានទម្ងន់ខ្លួនសមស្រប ដើម្បីជួយឲ្យសុខភាពក្មេងកាន់តែរឹងមាំទ្វេដង។ ប៉ាម៉ាក់អាចប្រើ BMI ឬសន្ទស្សន៍ម៉ាសរាងកាយ ក្នុងការវាយតម្លៃកម្រិតជាតិខ្លាញ់ក្នុងរាងកាយរបស់កូន ពីព្រោះវាមានភាពត្រឹមត្រូវជាងការគណនាទម្ងន់ខ្លួនតែមួយមុខ។
២. ធ្វើលំហាត់ប្រាណជាប្រចាំ
នៅពេលដែលកុមារញ៉ាំអាហារសុខភាព ព្រមទាំងមានទម្ងន់ខ្លួនសមស្រប ពួកគេអាចមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តរួចទៅហើយ។ ប៉ុន្តែ ប្រសិនបើចង់ឲ្យពួកគេចេះស៊ូទ្រាំបន្ថែម ប៉ាម៉ាក់ចាំបាច់ត្រូវហ្វឹកហ្វឺនបេះដូង ក៏ដូចជាសួតរបស់ពួកគេឲ្យបំពេញមុខងារកាន់តែមានប្រសិទ្ធភាព។
ជាទូទៅ ក្មេងៗគប្បីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងថ្ងៃ ដូចជាការរត់ ហែលទឹក ជិះកង់ ឬលេងបាល់ទាត់ជាដើម។ បន្ថែមពីនេះ សាច់ដុំរឹងមាំក៏រួមចំណែកនៃការបង្កើនសមត្ថភាពគ្រប់គ្រងផ្លូវចិត្តផងដែរ។ ក្នុងករណីដែលកូនខ្សោយកម្លាំង ពួកគេនឹងមានអាការៈហត់នឿយយ៉ាងឆាប់រហ័ស។ ហេតុនេះហើយ យើងគួរឲ្យកូនចូលរួមសកម្មភាពពង្រឹងសាច់ដុំយ៉ាងហោចណាស់៣ថ្ងៃក្នុងមួយសប្ដាហ៍។
៣. របបអាហារត្រឹមត្រូវ
របបអាហារមានតួនាទីសំខាន់បំផុតចំពោះសុខភាពរាងកាយយើងទាំងមូល។ នៅពេលដែលកុមារទទួលបានអាហារសុខភាពនៅក្នុងបរិមាណត្រឹមត្រូវ ពួកគេនឹងមានទម្ងន់ខ្លួនសមស្រប ក៏ដូចជាមានថាមពលរាងកាយរយៈពេលយូរ។ របបអាហារល្អៗ ដែលក្មេងគួរញ៉ាំជាប្រចាំមានដូចជា បន្លែ និងផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីនសំខាន់ៗ និងសារធាតុរ៉ែ ដែលជំនួយដល់សុខភាពសរសៃឈាមបេះដូង និងសមត្ថភាពគ្រប់គ្រងផ្លូវចិត្ត។ បន្ថែមពីនេះ ចូរឲ្យកូនញ៉ាំប្រភេទគ្រាប់ធញ្ញជាតិ ព្រមទាំងប្រូតេអ៊ីនដែលមាននៅក្នុងសាច់មាន់ ត្រី សណ្ដែក និងតៅហ៊ូជាដើម។
[embed-health-tool-vaccination-tool]