backup og meta

ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន

ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។

១. ជំងឺ​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​នា​ខែ​ក្តៅ

ក្មេងៗ​តូចៗ ខែ​ក្តៅ​ចូល​មក​ដល់ ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ទាក់​ទង​នឹង​ចំណី​​អាហារ​មិន​ស្អាត ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ស្បែក​ជា​ដើម។

– ជំងឺ​រាក ឬ​ពុល​អាហារ៖ រាករូស​បណ្តាល​មក​ពី​កង្វះ​​អនាម័យ ញ៉ាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត ធ្វើ​​ឲ្យ​ឆ្លង​វីរុស បាក់តេរី ប៉ារ៉ាស៊ីត។

– រលាក​ប្រព័ន្ធ​បង្ហូរ​នោម៖ ខែ​ក្តៅ​កាល​ណា​ញ៉ាំ​ទឹក​មិន​​បាន​គ្រប់​គ្រាន់ មេរោគ​នៅ​ជាប់​នឹង​ប្រព័ន្ធ​បង្ហូរ​នោម​មិន​បាន​លាង​សម្អាត ក៏​ប្រឈម​នឹង​ជំងឺ​រលាក​ប្លោក​នោម។

– មាន​បញ្ហា​រលាក​ស្បែក៖ អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​​ឲ្យ​ក្មេង​បែក​ញើស បើ​មិន​បាន​ងូត​ទឹក​សម្អាត​កាយ​ទៀត អាច​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​កន្ទួល រមាស់។

វេជ្ជបណ្ឌិត គុជ ឆោមដាលីន
វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ

២. វិធី​បង្ការ និង​ការពារ

ក្បួន​នៃ​ការពារ​ពឹង​ផ្អែក​ទៅ​លើ​អនាម័យ​​ជា​សំខាន់ ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត។

– ហូប​ស្អាត៖ ចំណី​អាហារ​រៀប​ចំ​ឲ្យ​កូន​ត្រូវ​មាន​អនាម័យ​ត្រឹម​ត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ ជ្រើស​រើស​បន្លែ​ស្រស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​កូន កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​នៅ​សល់។

– ផឹក​ស្អាត៖ ញ៉ាំ​ទឹក​ស្អាត មិន​ចាំបាច់​ទឹក​ថ្លៃ ទឹក​រ៉ែ នោះ​ណា​ទេ គឺ​ត្រឹម​ទឹក​ដែល​គ្មាន​មេរោគ ឬ​ទឹក​ដាំ​ពុះ ដោយ​ម៉ាក់​ប៉ា​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ទឹក​ជា​របស់​លាង​សារពាង្គកាយ ញ៉ាំ​ច្រើន ធ្វើ​ឲ្យ​ស្បែក​ស្អាត មាន​សំណើម ប្រព័ន្ធ​បង្ហូរ​នោម​ក៏​ល្អ ប្រព័ន្ធ​រំលាយ​អាហារ​កូន​ក៏​ល្អ។

– រស់​នៅ​ស្អាត៖ ផ្តោត​លើ​អនាម័យ​ផ្ទាល់​ខ្លួន បរិស្ថាន​រស់នៅ ដោយ​យើង​ត្រូវ​ងូត​ទឹក​សម្អាត​កាយ​កូន​ឲ្យ​បាន​ទៀង​ទាត់ លាង​ដៃ​កូន​បន្ទាប់​ចាប់​កាន់​របស់​កខ្វក់-ក្រោយ​បន្ទោបង់-មុន​​ញ៉ាំ​ចំណី​អាហារ ហើយ​កុំ​ឲ្យ​កូន​ប្រើ​ប្រាស់ របស់​រួម​គ្នា​ជាមួយ​អ្នក​ជំងឺ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម