backup og meta

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?

អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?

ខែ​ក្តៅ​អ៊ីចឹង ច្បាស់​ណាស់ ក្មេង​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ ហើយ​បើ​ម៉ាក់​ប៉ា​ប្រហែល​បន្តិច ដោយ​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ផ្តេស​ផ្តាស​តាម​ចិត្ត​ចង់ អាច​នឹង​កើត​ជំងឺ​រាករូស​លឿន​បំផុត។ តើ​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​កុំ​ឲ្យ​កូនៗ​យើង​ខ្វះ​ជាតិ​ទឹក ចៀស​ផុត​ពី​បញ្ហា​រាករូស?

១. ខ្វះ​ជាតិ​ទឹក

ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​អំឡុង​អាកាសធាតុ​ក្តៅ ម៉ាក់ប៉ា​ត្រូវ​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​កូន អាច ៣-៤/ថ្ងៃ ហើយ​ឲ្យ​កូន​​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ចៀស​វាង​អាហារ​ខ្លាញ់ អាហារ​បំពង អាហារ​ហឹរ និង​ភេសជ្ជៈ​កំប៉ុងផ្អែមៗ ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​ទឹកស្អាត​ឲ្យ​បាន​ច្រើន។

២. រាករូស

កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ ពិសេស​ការ​ញ៉ាំ​ចំណី​អាហារ និង​ទឹក​មិន​ស្អាត ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ងាយ​រាក​រូស បែប​នេះ​ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំង​អស់​ត្រូវ​អនុវត្ត​ក្បួន​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត (ទឹកដាំពុះ) លាង​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ស្អាត មុន​នឹង​ចាប់​កាន់​នំ​ចំណី អាហារ ក្រោយ​ពេល​បន្ទោរ​បង់ និង​ពេល​ប៉ះពាល់​របស់​កខ្វក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម