គ្នាយើងមួយចំនួន ប្រហែលជាបានដឹងពីបញ្ហាជាប់គល់អណ្ដាតដែលក្មេងៗឧស្សាហ៍ជួបប្រទះ តែវាមិនបង្កបញ្ហាស្មុគស្មាញដល់កូនទេ ហើយវាអាចព្យាបាលបានដោយកាត់ចេញ។ ដូចគ្នានឹងបញ្ហានេះ អាអូនតូចក៏ជួបនឹងបញ្ហាជាប់បបូរមាត់ខាងលើដែលផ្ដល់ផលប៉ះពាល់ដល់អាអូនគួរសម្គាល់ដែរ។
ការជាប់បបូរមាត់លើ (ភាសាបច្ចេកទេស Lip Tie) ជាការជាប់តឹងនូវថ្នេរសាច់កណ្ដាលបបូរមាត់ជាមួយនឹងអញ្ចាញធ្មេញលើ។ ចំពោះបញ្ហាជាប់បបូរមាត់លើនេះ អាអូនក៏ជួបប្រទះច្រើនតូចជាប់គល់អណ្ដាតដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ ។
ផលប៉ះពាល់នៃការជាប់បបូរមាត់លើ
- ពិបាកបៅ
- ពិបាកដកដង្ហើម (ពិសេសពេលបៅ)
- ប៉ះពាល់សុខភាពមាត់ធ្មេញ អញ្ចាញ
- រលាកអញ្ចាញរ៉ាំរ៉ៃ
- ហូរឈាមអញ្ចាញរ៉ាំរ៉ៃ
- ប៉ះពាល់ដល់ការលូតលាស់ ឡើងទម្ងន់
- ប៉ះពាល់ដល់ការនិយាយ។ល។
វេជ្ជបណ្ឌិតជំនាញកុមាររូបនេះបន្តថា បញ្ហាជាប់បបូរមាត់លើក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់ម្ដាយដែរ ជាពិសេសអាចឲ្យឈឺសុដន់ពេលអាអូនបៅ។ បញ្ហានេះ អាចព្យាបាលបានដោយកាត់សាច់ដែលជាប់នោះចេញ ដើម្បីឲ្យបបូរមាត់ក្មេងបានធូរ។
ម៉្យាងវិញទៀត បញ្ហាជាប់បបូរមាត់លើនេះ មិនមែនជាជំងឺ ឬជាសញ្ញាអ្វីដែលម៉ាក់ប៉ាគួរបារម្ភខ្លាំងទេ។ ក្នុងករណីដែលអាអូនជាប់បបូរមាត់លើ ប៉ុន្តែមិនពិបាកក្នុងការបៅ និងមិនបង្កភាពឈឺចាប់ដល់ម៉ាក់ៗទេនោះ មិនចាំបាច់ព្យាបាលក៏បាន។
[embed-health-tool-vaccination-tool]