របួសខួរក្បាលអាចនាំឱ្យកុមារស្លាប់ ឬពិការ ប៉ាម៉ាក់គួរដឹងពីរោគសញ្ញា
របួសខួរក្បាល អាចបណ្តាលមកពីកត្តាផ្នែកខាងក្រៅមួយចំនួន ដូចជាការប៉ះទង្គិច ឬការមុតទៅនឹងវត្ថុណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការប្រក្រតីនៃខួរក្បាល។ ផលប៉ះពាល់នៃការរងរបួសខួរក្បាល អាចមិនបង្ហាញភ្លាមៗក៏ពិតមែន តែអាចមានរយៈពេលពេញមួយជីវិត ឬវិវត្តន៍ទៅជាធ្ងន់ធ្ងរ ប្រសិនបើមិនធ្វើការព្យាបាល។ ជាទូទៅ កុមារភាគច្រើនអាចជាសះស្បើយពីការរងរបួសខួរក្បាល ដោយមិនមានការប៉ះពាល់រយៈពេលវែង ស្របពេលដែលក្មេងខ្លះទៀត អាចនឹងពិការ ឬបាត់បង់ជីវិតនៅពេលដែលរងរបួសខួរក្បាលធ្ងន់ធ្ងរ។ ការរងរបួសខួរក្បាលមាន៣ប្រភេទគឺ៖ របួសក្បាលដែលគ្មានការដាច់រលាត់ របួសក្បាលដែលមានដាច់រលាត់ របួសក្បាលខ្ទាំខ្លាំងដោយការសង្កត់ មូលហេតុទូទៅនៃការរងរបួសក្បាលលើកុមារមានអ្វីខ្លះ? ការធ្លាក់ ឬដួល ការបុក ឬទង្គិចនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ ការប្រើអំពើហិង្សា ការរងរបួសនៅពេលលេងកីឡា សញ្ញា និងរោគសញ្ញានៃការរងរបួសខួរក្បាលលើកុមារមានអ្វីខ្លះ? ការរងរបួសខួរក្បាល អាចបង្កឱ្យមានការចុះខ្សោយផ្នែករាងកាយ និងផលវិបាកផ្លូវចិត្តចំពោះកុមារ រយះពេលវែង។ សញ្ញា ឬរោគសញ្ញាមួយចំនួនអាចវិវត្តន៍ភ្លាមៗក្រោយការប៉ះទង្គិច ខណៈពេលដែលរោគសញ្ញាផ្សេងទៀត អាចលេចឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ក្រោយ។ ប៉ាម៉ាក់គួរប្រុងប្រយ័ត្នចំពោះសញ្ញា និងរោគសញ្ញាខាងក្រោមនេះ៖ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញាដែលទាក់ទងនឹងរាងកាយ ឈឺក្បាល ចង្អោរ ឬក្អួត មានឈាម ជាំ ឬហើមត្រង់ក្បាល អស់កម្លាំង ប្រែប្រួលដំណេក ប្រែប្រួលចំណង់អាហារ បញ្ហាគំហើញ ឬការស្តាប់ ពិបាកនិយាយ ឬទំនាក់ទំនង បាត់បង់លំនឹង ឬពិបាកដើរ […]