អាការៈឈឺបំពង់កមិនត្រឹមតែកើតលើមនុស្សពេញវ័យនោះទេ វាក៏កើតមានញឹកញាប់ទៅលើកុមារផងដែរ។ ជាទូទៅ បញ្ហានេះកើតឡើងបណ្ដាលមកពីផលប៉ះពាល់ទៅនឹងជំងឺផ្ដាសាយ សារធាតុគីមី ឬវីរុស ហើយជាធម្មតា វានឹងធូរស្រាលទៅវិញ នៅពេលដែលយើងញ៉ាំថ្នាំមួយចំនួន។ ប្រហែល២០%នៃកុមារដែលស្ថិតក្នុងដំណាក់កាលនៃជំងឺគ្រុនក្ដៅ មានអាការៈដូចជាមិនសូវលេង និងល្ហិតល្ហៃ នៅពេលដែលពួកគេឈឺបំពង់ក។ យ៉ាងណាមិញ គ្រូពេទ្យជំនាញផ្នែកកុមារសង្ស័យថា វាអាចជាពពួកបាក់តេរីក្នុងបំពង់ក ហើយតើវាមានភាពខុសគ្នាពីការឈឺបំពង់កដែរឬទេ?
១. អ្វីទៅជាបាក់តេរីក្នុងបំពង់ក?
បាក់តេរីក្នុងបំពង់ក គឺជាការបង្ករោគ ដែលបណ្ដាលមកពីបាក់តេរី Streptococcus ជាក្រុមបាក់តេរីស្រ្តេបតូកូកកូស។ ស្ថានភាពនេះ មានលក្ខណៈខុសប្លែកចំពោះកុមារធំៗ។ ពិតណាស់ វាអាចឆ្លងបាន ហើយពេលខ្លះវាឆ្លងមុនពេលដែលកុមារនោះចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួនទៅទៀត។ ក្មេងៗអាចឆ្លងមេរោគបាន នៅពេលដែលពួកគេប៉ះពាល់ទៅនឹងទឹកមាត់ ច្រមុះ ដំបៅនៅលើស្បែក ឬការប៉ះពាល់ដោយប្រយោល នៅពេលដែលមេរោគរាលដាលចេញពីក្មេងដែលឈឺតាមរយៈការក្អក ឬកណ្ដាស់ដែលវាស្ថិតនៅក្នុងខ្យល់អាកាស។
២. តើបាក់តេរីក្នុងបំពង់កមានរោគសញ្ញាអ្វីខ្លះ?
ប្រសិនបើកូនឈឺបំពង់ក និងមានរោគសញ្ញាដូចខាងក្រោមនេះ ម៉ាក់ៗត្រូវតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះកូនអាចមានបាក់តេរីក្នុងបំពង់ក។
- ទារក ឬកូនតូចក្ដៅខ្លួនស្ទេញៗ និងមានហូរឈាមច្រមុះច្រើន ព្រមទាំងមានសំឡេងកូរពោះ។
- ប្រសិនបើកូនក្អួតមានស្លេស្ម ឬលាមកស្អិត
- កូនមានអាការៈរញ៉ាំរញ៉ូវ និងមិនចង់ញ៉ាំ ឬផឹកអ្វីទាំងអស់
- សម្រាប់ក្មេងដែលមានអាយុលើសពី៣ឆ្នាំ ពួកគេអាចពិបាកលេបទឹកមាត់នៅពេលមានអាការៈឈឺបំពង់ក និងអាចឡើងកម្ដៅរហូតដល់៣៩អង្សាសេ ឬខ្ពស់ជាងនេះ។ លើសពីនេះ ក្មេងអាចមានអាការៈហើមកូនកណ្តុរ រលាក ឬមានខ្ទុះនៅលើសាច់បំពង់កនិងបរិវេណជុំវិញ។
- រោគសញ្ញាទូទៅតិចតួច អាចរួមមានកន្ទួលរមាស់ ឬចំណុចក្រហមតូចៗដែលនៅជិតផ្នែកខាងលើនៃប្រអប់មាត់ ឈឺខ្លួនប្រាណ ឈឺក្បាល ក្អួត និងចង្អោរ។
ទោះបីជាបាក់តេរីនៅក្នុងបំពង់ក មិនមែនជាជំងឺសង្គ្រោះបន្ទាន់ក៏ពិតមែន ប៉ុន្តែកុមារមួយចំនួនចាំបាច់ត្រូវទៅជួបជាមួយនឹងគ្រូពេទ្យនៅក្នុងរយៈពេលពីរបីថ្ងៃ ព្រមទាំងត្រូវធ្វើតេស្តមេរោគ។
ជាទូទៅ ការព្យាបាលបាក់តេរីក្នុងបំពង់ក គឺត្រូវប្រើថ្នាំផ្សះ ដោយការលេប ឬចាក់។ ប៉ុន្តែ ប្រសិនបើជំងឺនេះមិនបានព្យាបាលទាន់ពេលវេលាទេនោះ វាអាចបណ្ដាលឲ្យបញ្ហារលាកតម្រងនោម ឬរលាកសន្លាក់ ដែលជំងឺនេះ ក៏អាចធ្វើឲ្យក្មេងឈឺពេញរាងកាយ ហើមសន្លាក់ ចេញកន្ទួលរមាស់លើរាងកាយ ព្រមទាំងបំផ្លាញប្រឹសបេះដូងផងដែរ។
[embed-health-tool-vaccination-tool]