backup og meta

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក

រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាកបំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ យើង​អាច​សង្កេត​ឃើញ​ថា ក្មេង​ៗឧស្សាហ៍​ឈឺ​ជំងឺ​រលាក​បំពង់​ក​នេះ​មែន​ទែន ជួន​កាល​រលាក​ខ្លាំង​ដល់​ក្ដៅ​ខ្លួន​ប្រកាច់​ក៏មា​ន។ មួយ​វិញ​ទៀត អា​អូន​ក៏​អាច​កើត​ទៅ​ជា​ជំងឺ​សើស្បែក​មួយ​ប្រភេទ​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​បាន​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​បាន​បកស្រាយ​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​មើល ក្រោយ​ពេល​មាន​ជំងឺ​រលាក​បំពង់ក ឬ​រលាក​ផ្លូវ​ដង្ហើម (មេរោគ​ជា​មូលហេតុ) វា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​សើ​ស្បែក ពីទីរីយ៉ាស៊ីស រូសៀ (Pityriasis rosea) ហើយ​វា​ក៏​អាច​កើត​ឡើង​បាន​ដោយសារ​ការ​ប្រតិកម្ម​ថ្នាំ​មួយ​ចំនួន​បាន​ដែរ។

លោកវេជ្ជបណ្ឌិត​បន្ត​ថា ជំងឺ ពីទីរីយ៉ាស៊ីស រូសៀ គឺ​ជា​ជំងឺ​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច តែ​ការ​ព្យាបាល​បាន​ជោគជ័យ​ខ្ពស់​ល្អ និង​មិន​ងាយ​បន្សល់​ស្លាក​ស្នាម ហើយ​អត្រា​រើ​ឡើង​វិញ​តែ​២%​ប៉ុណ្ណោះ។ យើង​អាច​ដឹង​ថា អ្នក​ជំងឺ​មាន​ជំងឺ​ពីទីរីយ៉ាស៊ីស រូសៀ​នេះ​បាន​តាម​រយៈ​៖

– ឡើង​កន្ទួល​លើ​ស្បែក(លើ​ទ្រូង ក្បាល​ពោះ ខ្នង…)

– អស់​កម្លាំង

– ឈឺ​ខ្លួន

– រមាស់

រោគសញ្ញា​នៃ​ជំងឺ​នេះ អាច​មើល​ទៅ​ដូច​ជា​បញ្ហា​ស្បែក ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ដែរ ប៉ុន្តែ ចំពោះ​ក្មេង​ដែល​មាន​បញ្ហា​សើរ​ស្បែក​ពីទីរីយ៉ាស៊ីស រូសៀ​នេះ អាច​មាន​រោគ​សញ្ញា​ខុស​ៗ​គ្នា​ទៅ​តាម​បុគ្គល​ម្នាក់​ៗ។

វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ទៀត​ថា ការ​ព្យាបាល​បញ្ហា​នេះ គឺ​ត្រូវ​បំបាត់​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ ព្យាបាល​តាម​រោគ​សញ្ញា និង​ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក។ លើស​ពី​នេះ បើ​សិន​កូន​មាន​ចេញ​សញ្ញា​ប៉ុន្មាន​នេះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ក្មេង​៖

  • កូន​ឈឺ​ខ្លាំង
  • ឡើង​កន្ទួល​អាក្រក់​ទៅ​ៗ
  • រមាស់​ខ្លាំង ឬ​ចេញ​សញ្ញា​ណា​មួយ​ដែល​អា​អូន​មិន​ស្រួល​ខ្លាំង
  • ឆ្លង​មេរោគ​នៅ​កន្លែង​កន្ទួល​។ល។​

សើស្បែក

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្វែងយល់ពីជំងឺសើ​ស្បែកម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូនតូចៗ

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម