backup og meta

ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

    ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព

    និយាយ​ទាក់​ទង​នឹង​បញ្ហា​ឈឺ​ក្បាល ច្បាស់​ជា​យើង​ម្នាក់ៗ ឆ្លង​កាត់​ហើយ។ អាការៈ​ឈឺ​ក្បាល មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ពេល​ខ្លះ វា​អាច​ឲ្យ​យើង​ឈឺ​ក្បាល​ទាំង​មូល ខ្លះ​ឈឺ​តែ​ម្ខាង ហើយ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ស្ពឹក​ៗ​ខួរក្បាល​តែ​ម្ដង។ ចុះ​រាល់​ពេល​ដែល​ឈឺ​ក្បាល​ម្ដងៗ យើង​ចេះ​តែ​លេប​ថ្នាំ​គ្រប់​ពេល វា​អាច​ប៉ះពាល់​ដល់​សុខភាព​អត់?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ភាគ​ច្រើនជួបប្រទះញឹក​ញាប់​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ​ដែរ មាន​មនុស្ស​មួយចំនួនចូល​ចិត្ត​ញ៉ាំ​ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​ ខ្លះ​ឲ្យ​តែ​ឈឺ​ក្បាល​លេប​ថ្នាំៗ​ហើយ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ ត្បិត​វា​អាច​ធ្វើ​ឲ្យ​បាត់​ឈឺ​ក្បាល តែ​បើ​លេប​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​វិញ​ទេ។ អាការៈ​ឈឺ​ក្បាល អាច​កើត​ឡើង​បណ្ដាល​មក​ពី​កត្តា​ច្រើន​រួម​មាន៖

    កត្តា​អារម្មណ៍៖ ស្ត្រេស បាក់​ទឹក​ចិត្ត ថប់​បារម្ភ…

    កត្តាជំងឺ៖ អាការៈ​ឈឺ​ក្បាល​ប្រកាំង ជំងឺ​លើស​ឈាម ជំងឺត្រចៀក ច្រមុះ​ បំពង់ក ជំងឺដុំសាច់ខួរក្បាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ល។

    កត្តា​អាកាសធាតុ៖ មេឃ​ក្ដៅ​ខ្លាំង…

    កត្តា​រាងកាយ៖ របួស​ត្រូវ​ក្បាល ឃ្លានខ្លាំង ផ្តាច់សារធាតុញៀន ។ល។

    ឈឺក្បាលប្រកាំង

    លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ក្បាល​ញឹក​ញាប់​ស្ទើរ​រាល់​ថ្ងៃ យក​ល្អ​យើង​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ជួន​កាល វា​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ណាមួយ​ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍។ លើស​ពី​នេះ ជំនួស​ដោយ​ការ​លេប​ថ្នាំ យើង​អាច​សាក​ល្បង​មធ្យោបាយ​ផ្សេង​បាន​ដូច​ជា៖

    – កាត់​បន្ថយ​ស្ត្រេស

    – គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    – ហាត់​ប្រាណ​ទៀង​ទាត់

    – ញ៉ាំ​អាហារ​ល្អៗ ឲ្យ​បាន​គ្រប់​គ្រាន់

    – កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើនៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម