គ្នាយើងមួយចំនួនទំនងជាធ្លាប់ជួបអាការៈបែកញើសនៅបាតដៃ ហើយដឹងថាវារំខានយើងយ៉ាងណាផងដែរ។ អាការៈបែកញើសនៅបាតដៃនេះអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងដែលគ្នាយើងគួរស្វែងយល់ និងថាតើវាមានគ្រោះថ្នាក់ ឬអត់? ខាងក្រោមនេះជាមូលហេតុមួយចំនួនអាចនាំឲ្យមានបញ្ហាបែកញើសបាតដៃនេះ។
១. បញ្ហាផ្លូវអារម្មណ៍
បើគ្នាយើងជួបបញ្ហាថប់បារម្ភ ស្រ្តេស ឬភ័យស្លន់ស្លោជាដើមនោះ គឺសុទ្ធតែអាចនាំឲ្យយើងជួបបញ្ហាបែកញើសនៅបាតដៃនេះដូចគ្នា។
អ្នកជំនាញពន្យល់ថាពេលយើងមានអារម្មណ៍មិនស្រួលចិត្ត ឬស្រ្តេសខ្លាំង នឹងធ្វើឲ្យយើងមានអាការៈបែកញើសនៅបាតដៃនេះដែរ។ មួយវិញទៀតបើយើងជួបបញ្ហាថប់បារម្ភ ក៏ដូចគ្នាដែរ បញ្ហានេះបានធ្វើឲ្យមនុស្សជាច្រើនមានអាការៈចេញញើសនៅបាតដៃ។ ដូចគ្នាដែរ បើយើងជួបរឿងរន្ធត់ណាមួយ ធ្វើឲ្យយើងភ័យស្លន់ស្លោ នោះក៏អាចនាំឲ្យយើងបែកញើសនៅដៃដែរ ដោយថាមកពីរាងកាយយើងឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលនឹងអាចកើតមានឡើង។
អត្ថបទពាក់ព័ន្ធ៖
- ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញមានអ្វីកើតឡើង?
- អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?
- បើមានសញ្ញាទាំងនេះកើតឡើង បញ្ជាក់ថាគ្នាយើងខ្វះវីតាមីន A ហើយ
២. កត្តាបរិស្ថាន
នៅពេលមានអាកាសធាតុក្ដៅ ឬសើម សុទ្ធតែជាដើមចមនាំឲ្យយើងជួបបញ្ហាចេញញើសនៅបាតដៃនេះដូចគ្នា។ មិនថានៅក្លៀក ក ឬបាតដៃទេ ពេលអាកាសធាតុក្ដៅ គឺអាចជាហេតុផលនាំឲ្យយើងចេញញើសនៅកន្លែងទាំងនេះបាន។
៣. អាហារហូបចុក
របបអាហារមិនត្រឹមត្រូវក៏អាចនាំឲ្យយើងជួបបញ្ហាញើសនៅបាតដៃនេះដូចគ្នា។ បើយើងញ៉ាំខ្ទឹមស ខ្ទឹមបារាំង ឬអាហារហឹរៗ គឺសុទ្ធជាដើមហេតុធ្វើឲ្យយើងបែកញើសបាន។ មួយវិញទៀត បើយើងជាអ្នកចូលចិត្តផឹកគ្រឿងស្រវឹង និងជក់បារី ទៀតនោះ សារធាតុនៅក្នុងរបស់ទាំងនេះនឹងជំរុញឲ្យក្រពេញញើសផលិតញើសកាន់តែច្រើន និងធ្វើឲ្យមានញើសនៅបាតដៃផងដែរ។
៤. អតុល្យភាពអ័រម៉ូន
អតុល្យភាពអ័រម៉ូនអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងវដ្ដរដូវរបស់ស្រីៗ ហើយវាក៏អាចប៉ះពាល់ដល់ខាងចុងប្រព័ន្ធប្រសាទ ដែលជំរុញក្រពេញញើសផលិតញើស។ ដូចនេះ បើយើងមានជំងឺក្រពេញទីរ៉ូអ៊ីត និងបញ្ហាអ័រម៉ូនផ្សេងៗទៀត វានឹងធ្វើឲ្យយើងជួបបញ្ហាបែកញើសនៅបាតដៃដូចគ្នា។
អ្នកជំនាញណែនាំឲ្យទៅជួបពេទ្យ បើយើងមានបញ្ហានេះ និងថាបញ្ហានេះមិនពិបាកក្នុងការព្យាបាលនោះទេ។ មួយវិញទៀត អ្នកជំនាញណែនាំឲ្យសម្អាតដៃឲ្យបានស្អាតជានិច្ចផងដែរ។
[embed-health-tool-bmi]