ចំពោះជំងឺនេះ បើយើងបានធ្វើរោគវិនិច្ឆ័យឲ្យបានរហ័ស និងការព្យាបាលឲ្យទាន់ពេលវេលាគឺអាចបង្ការកុំឲ្យរងផលវិបាកដោយសារជំងឺ និងបង្កជាមហារីកបាន។ រោគសញ្ញាមហារីកប្រភេទនេះអាចនៅចំកណ្ដាល ឬនៅគែមៗបំពង់ខ្យល់ ខណៈរោគសញ្ញាចំកណ្ដាល អាចធ្វើឲ្យស្ទះ និងហូរឈាមលាយឡំ និងមានអាការៈ៖
– ពិបាកដកដង្ហើម
– បញ្ចេញសំឡេងមិនធម្មតាពេលដកដង្ហើម ដោយសារស្ទះបំពង់ខ្យល់ ឬទងសួតរីកធំ
– ក្ដៅខ្លួន ឬក្អកធ្លាក់ស្លេស្ម មកពីការករោគ ពេលខ្លះបង្កឲ្យរលួយជាលិកាសួត និងស្រុតសួតទៀតផង។
– ក្អកធ្លាក់ឈាម ព្រោះមានដំបៅតាមភ្នាសបំពង់ខ្យល់ ជាកត្តាគ្រោះថ្នាក់ មិនថាមកពីមហារីក ឬជំងឺអ្វីផ្សេងឡើយ។