backup og meta

ធ្លាប់ឆ្ងល់អត់ម៉េចបានយើងព្រឺសម្បុរ បះរោម?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    ធ្លាប់ឆ្ងល់អត់ម៉េចបានយើងព្រឺសម្បុរ បះរោម?

    គ្នាយើង​មួយចំនួន ប្រហែល​ជាធ្លាប់ជួប​ហើយ អាការៈ​ព្រឺសម្បុរ ប៉ះរោម​តូចៗ ជាពិសេស​ពេល​ ​ទស្សនា​ភាពយន្ត​ព្រឺព្រួច ឬស្ថិត​ក្នុង​ស្ថានភាព​ដែល​ស្លុង​អារម្មណ៍ខ្លាំង។ បញ្ហានេះ ពាក់ព័ន្ធ​នឹង​សាច់ដុំ​តូចៗ នៅ​ជុំវិញ​រោម​របស់​យើង។ ខាងក្រោមនេះ ជាមូលហេតុ​បណ្ដាល​ឲ្យ​ព្រឺសម្បុរ បះរោម៖

    ១. ស្ថានភាព​ត្រជាក់ពេក

    ភាព​ត្រជាក់(ខ្លាំង ដែលអាចធ្វើឲ្យយើងរងារ) ខួរក្បាល​​នឹង​បញ្ជូនសញ្ញា​ទៅកាន់​រាងកាយ ដើម្បី​ផលិត​កម្ដៅ។ ពេលនោះ អាការៈ​ព្រឺសម្បុរ ជាសញ្ញា​មួយ រួមជាមួយ​អាការៈ​ញ័រ ឱបដៃ ឬខ្លួន និង​ស្បែក​ឡើង​ស្លេក។

    ២. បញ្ហា​អារម្មណ៍ខ្លាំងពេក

    ពេល​យើង​មាន​អារម្មណ៍​ខ្លាំងពេក ដូចជា ភ័យ ឬចំណង់ផ្លូវភេទ រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន​ជាច្រើន ដែល​ធ្វើឲ្យ​សាច់ដុំ​តូចៗ​នៅ​ក្រោមស្បែក ឡើង​រឹង ហើយបណ្ដាល​ឲ្យ​ប៉ះរោម ឬព្រឺសម្បុរ។ អាការៈ​បែបនេះ ភាគច្រើន កើតឡើង​នៅ​ត្រង់​កំភួនដៃ។

    ក្នុង​ករណីនេះ ក្រៅពី​បះរោម​ហើយ នៅ​មាន​អាការៈ​មួយ​ចំនួន​ទៀត ដូចជា ញាក់ បេះដូង​លោត​ញាប់ ដង្ហើម​លឿនជាង​មុន និង​ហូរទឹកភ្នែក។

    ៣. ការរាំងស្ទះឫសរោម

    ស្បែក​របស់​យើង មាន​សមាសធាតុ​រឹងមួយ ហៅថា Keratin ដែល​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នានា។ ប្រសិន​បើ​វាមាន​សមាសធាតុ Keratin ច្រើនពេក (Keratosis Pilaris) វា​អាច​បណ្ដាល​ឲ្យ​រាំងស្ទះ​ត្រង់​ឫស​រោម នឹង​បណ្ដាល​ឲ្យ​រោមតូច​ៗ បះឡើង។ បញ្ហានេះ ភាគច្រើន កើតឡើង​លើ​កុមារ។

    ៤. ពេល​ប្រកាច់

    នេះជាករណី​កម្រ ទាល់តែ​​មាន​ជំងឺ​ឆ្កួតជ្រូក ហើយ​បញ្ហា​ប្រកាច់ ចាប់ផ្ដើម​នៅ​ក្នុង​ផ្នែក​នៃ​ខួរក្បាល ដែល​គ្រប់គ្រង​លើ​អារម្មណ៍។ ក្នុងករណីនេះ វាក៏បណ្ដាល​ឲ្យ​អ្នកជំងឺ មាន​អារម្មណ៍​ច្រឡំ ហើម ឬខាំបបូរមាត់ ភ្នែក​សម្លឹង​ឡើង​លើ និង​បញ្ចេញ​សកម្មភាព​តាមរយៈ​ម្រាមដៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម